វិទ្យុជាតិកម្ពុជា៖ អត្ថបទលោក ភី សុខ វិទ្យុជាតិចំការចេក ខេត្តបាត់ដំបង
បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ ដំបង គ្រោងពង្រីកទីតាំងព្យាបាលអ្នកជំងឺកូវីដ១៩ បន្ថែមទៀត នៅក្នុងមន្ទីរពេទ្យបង្អែក តាមបណ្ដាស្រុកមួយ ចំនួន ខណៈបានរកឃើញជាបន្តបន្ទាប់នូវអ្នកឆ្លងជំងឺនេះ ដែលមានទាំងពលករទើបត្រឡប់មកពីប្រទេសថៃ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជិត៣០ នាក់កំពុងសម្រាកព្យាបាល។
លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំ ពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី ១១ខែ ឧសភាថា ដោយសារកំណើនរបស់អ្នកឆ្លងកូវីដ១៩ កំពុងសម្រាកព្យាបាលក្នុងមន្ទីរ ពេទ្យបង្អែកខេត្តកាន់តែកើន ឡើង ហើយអ្នកជំងឺផ្សេងៗទៀតច្រើនដែរនោះ មន្ទីរពេទ្យបង្អែកខេត្តមិនអាចទទួលអ្នក ជំងឺកូវីដ-១៩មកសម្រាកព្យាបាលនៅទីនេះបន្ថែមទៀតនោះទេ ។
លោកបានបន្តថា បច្ចុប្បន្ននេះរដ្ឋបាលខេត្ត រួមទាំងមន្ទីរជំនាញ និងសមត្ថកិច្ចពាក់ ព័ន្ធកំពុងពិភាក្សារៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ថែមទៀតនៅតាមមន្ទីរពេទ្យបង្អែកស្រុកដែលអាចមាននៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល និងនៅស្រុកមោងជាដើម ។
ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា សម្រាប់ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺនេះ ចំនួន៥៧នាក់ ដោយព្យា បាលជាសះស្បើយបានចំនួន ២៩នាក់ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន២៨នាក់ ៕
Comments