វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់វិធានការរដ្ឋបាលបន្តសម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវី-១៩ រយៈពេល១សប្តាហ៍ទៀត ដែលគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី ១៣ ខែឧសភា រហូតដល់ថ្ងៃទី១៩ ខែឧសភា ដើម្បីទប់ ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈសេចក្តីសម្រេចបានបន្តដាក់វិធានការរដ្ឋបាល សម្រាប់ភូមិសាស្រ្តរាជធានី ភ្នំពេញក្នុងរយៈពេល៧ថ្ងៃ បន្តទៀត ដោយបន្តចែកជា៣តំបន់ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដើម្បីទប់ស្កាត់ ការរីករា ល ដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។
តាមរយៈសេចក្តីសម្រេចលេខ១០៤/២១ ស.ស.រ ឯកឧត្តម ឃួង ស្រេងអភិបាលរាជ ធានីភ្នំពេញបានបញ្ជាក់ថា ការបន្តផែនការ បិទខ្ទប់រយៈពេល១សប្តាហ៍ទៀតនេះ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ធានាបានសុវត្ថិភាពសុខភាព ប្រជាពលរដ្ឋកុំឲ្យឆ្លងជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។
តាមរយៈសេចក្តីសម្រេចដដែលនេះ ឯកឧត្តម ឃួង ស្រេង ក៏បានឲ្យដឹងថា ភូមិសាស្រ្តដែលកំណត់ជាតំបន់ក្រហមរួមមាន ខណ្ឌទួលគោក សង្កាត់បឹងកក់២ ភូមិ២៣ សង្កាត់បឹងសាឡាង ភូមិ១០ ។ ខណ្ឌ៧មករា ចំនួន៨អគារ នៃសង្កាត់វាលវង់ជាតំបន់ក្រហម។ ខណ្ឌច្បារអំពៅផ្នែកខ្លះនៃសង្កាត់ច្បារអំពៅ២ ជាតំបន់ក្រហម ។ ខណ្ឌពោធិ៍សែនជ័យ សង្កាត់ចោមចៅ១ ភូមិត្រពាំងថ្លឹ ង១ និងភូមិត្រពាំងថ្លឹង២ ,ខណ្ឌឬស្សីកែវ សង្កាត់ទួលសង្កែទី១ ផ្នែកខ្លះនៃភូមិទួលសង្កែ ផ្នែកខ្លះនៃភូមិចុងខ្សាច់និងផ្នែកខ្លះនៃភូមិបាក់ទូក និងខណ្ឌមានជ័យ សង្កាត់ស្ទឹងមានជ័យ ២ ផ្នែកខ្លះនៃភូមិ៥ សង្កាត់ស្ទឹងមានជ័យទី៣ ផ្នែកខ្លះនៃភូមិទ្រា៤ ភូមិដំណាក់ធំ២ និង ភូមិដំណាក់ធំ៣ ៕
Comments