បណ្ដុំកសិករចិញ្ចឹមមាន់ស្រែខេត្តបន្ទាយមានជ័យ បន្តប្រកាន់ខ្ជាប់ពូជមាន់ស្រែសុទ្ធ ដោយសារមានតម្រូវការទីផ្សារល្អ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ម៉ៅ សុខរីម
បន្ទាយមានជ័យ ៖ បណ្ដុំកសិករចិញ្ចឹមមាន់ស្រែក្នុងខេត្តបន្ទាយមានជ័យ នៅតែបន្តប្រកាន់ខ្ជាប់ពូជមាន់ស្រែសុទ្ធ ដោយសារមាន តម្រូវការទីផ្សារល្អ  ទោះបីជាក្នុងវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ  បានមានប្រសាសន៍ថា   កសិករមានការ ចាប់អារម្មណ៍ច្រើន លើការចិញ្ចឹមមាន់ស្រែ ព្រោះជាប្រភពចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ  បានមួយចំណែកក្នុងវិបត្តិ នៃជំងឺកូវីដ-១៩នេះ  ដែលបច្ចុប្បន្ននៅទូទាំងខេត្ត មាន៥បណ្តុំកសិករចិញ្ចឹមមាន់ស្រែ ស្មើនឹង៥០កសិដ្ឋាន។
លោកបន្តថា មន្រ្តីជំនាញតែងតែចុះពិនិត្យមើលចំណុចខ្វះខាត និងបានណែនាំបន្ថែម ពីបច្ចេកទេសមួយចំនួន ដល់ប្រជាកសិករ បានយល់ដឹងច្រើនពីការថែទាំមេពូជ , ការរៀបចំទ្រុង, ការផ្សំចំណី និងការប្រើប្រាស់ប្រព័ន្ធដំណក់ទឹកសម្រាប់មាន់ផឹក ។
សំឡេង  ៖ «ការចិញ្ចឹមសត្វនៅទីនេះគេមានការនិយមការចិញ្ចឹមមាន់ក្នុងស្រុក មាន់ក្នុងស្រុកហ្នឹងគឺយើងបានបណ្តុះបណ្ដាល ហើយនឹងដាក់ទូភ្ញាស់ បច្ចេកទេសទូភ្ញាស់បង្កាត់សិប្បនិមិតមានច្រើនកន្លែង ហើយគាត់អាចផលិតគ្រប់គ្រាន់ផ្គត់ផ្គង់ទៅឱ្យកសិករ ចិញ្ចឹមហើយនៅសល់មួយចំនួននាំចេញទៅក្រៅខេត្ត ហើយមាន់នៅក្នុងស្រុកនិងឥឡូវគេចិញ្ចឹមបែបលក្ខណ:ទំនើប កន្លែងខ្លះមាន ដល់រាប់ពាន់ក្បាល»។

photo_2021-05-12_15-01-25
សូមបញ្ជាក់ថា  បច្ចេកទេសមួយចំនួន ដែលជួយឲ្យការចិញ្ចឹមមាន់ស្រែ លូតលាស់ធំធាត់ល្អ រួមមាន៖ -ត្រូវដាំដើមឈើនៅជុំវិញរោង ដើម្បីជាម្លប់សម្រាប់មាន់ -ត្រូវដាំដុះប្រភេទបន្លែបន្ថែមសម្រាប់ជាធាតុផ្សំចំណីសម្រាប់មាន់ -ពេលផ្ដល់ចំណីកសិករត្រូវតែចេះសង្កេត បរិមាណចំណី ដែលមាន់ស៊ីដើម្បីប៉ាន់ស្មានចំណីសមល្មម កុំឲ្យខ្ជះខ្ជាយចំណី -ពេលដែលមាន់ស៊ីចំណីហើយ  ត្រូវប្រមូលស្នូកចំណី    យកទៅលាងសម្អាតទុកដាក់ឲ្យត្រឹមត្រូវ បើមិនដូច្នេះទេ វាអាចបង្កឲ្យមានពពួកផ្សិត ធ្វើឲ្យមាន់ឈឺនិងឈានដល់ងាប់ផងដែរ ៕

photo_2021-05-12_15-00-34

Comments

Related posts