អាជ្ញាធររាជធានី នឹងបង្រួមតំបន់ក្រហមឱ្យនៅតូចរហូតតាមខ្នងផ្ទះ តាមអគារឬនៅតាមខុនដូ ចាប់ពីថ្ងៃ១៩ ឧសភានេះ

វិទ្យុជាតិកម្ពុជា

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន រហូតដល់តាមខ្នងផ្ទះ អគារឬនៅតាមខុនដូ ហើយការងារនេះ អាជ្ញាធររាជធានីភ្នំពេញនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃ១៩ ខែឧសភា ខាងមុខនេះ ដើម្បីផ្តាច់ឫសគល់កូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីវិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេស ការអនុវត្ត៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។

IMG_20210517_122349_104

     ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ តាមរយៈ video conference ជាមួយអភិបាលខណ្ឌទាំង១៤ នាព្រឹកថ្ងៃទី១៧ ខែឧសភានេះ ដើម្បីពិនិត្យ ពិភាក្សានិងកំណត់ទីតាំងឱ្យបានច្បាស់ លាស់ ពាក់ព័ន្ធនឹងការបង្រួមតំបន់ក្រហមឱ្យនៅតូចរហូតតាមខ្នងផ្ទះ តាមអគារឬនៅតាមខុនដូ នៅថ្ងៃ១៩ ខែ ឧសភាខាងមុខនេះ ដើម្បីផ្តាច់ឫសគល់ជម្ងឺកូវីដ-១៩ ។

IMG_20210517_122352_127

     ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យ ពិភាក្សាទៅលើទីតាំងតំបន់ក្រហមទាំងអស់នៅក្នុងរាជធានី ដើម្បីយើងបង្រួមតំបន់ក្រហមនេះឱ្យមកនៅតូចជាងមុន រហូតមកនៅត្រឹមតាមខ្នងផ្ទះ តាមអគារ ឬនៅតាមខុនដូតែម្ដង នៅថ្ងៃទី១៩ ខែឧសភាខាងមុខនេះ ។

IMG_20210517_122352_127

    ចំពោះទីតាំងតំបន់ក្រហម ម្ចាស់មូលដ្ឋានត្រូវតែទទួល ខុសត្រូវ អនុវត្តឱ្យបានម៉ឺង ម៉ាត់បំផុត ជៀសវាងការនាំជំងឺកូវីដ-១៩ពីតំបន់ក្រហមនេះ ទៅទីតាំងគេផ្សេងទៀត។ យើងសុខចិត្តឈឺចាប់នៅក្នុងមូលដ្ឋានរបស់យើង កុំឱ្យបន្តការឈឺចាប់ទៅមូលដ្ឋានគេផ្សេង។

      ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ក៏បានបញ្ជាក់ផងដែរថា ចំពោះទីតាំងដែលបិទខ្ទប់ អាជ្ញាធរខណ្ឌត្រូវមើលការខុសត្រូវឱ្យបានម៉ត់ចត់បំផុត ទាំងបញ្ហាសុខភាពប្រជាពលរដ្ឋនិងស្បៀងអាហារ ព្រោះថា ស្បៀងរបស់យើង មានគ្រប់គ្រាន់ មិនខ្វះចែកជូនប្រជាពលរដ្ឋនោះទេ។

IMG_20210517_122413_440

ដោយឡែក ចំពោះការងារដែលត្រូវអនុវត្តនៅថ្ងៃទី១៩ ខែឧសភានេះ គឺការបង្រួមតំបន់ក្រហមមកនៅតូចជាងមុន មកនៅតាមខ្នងផ្ទះតាមអគារឬនៅតាមខុនដូ ដើម្បីផ្ដាច់ឱ្យបានឫសគល់ជំងឺកូវីដ-១៩នេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តមឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរ ធ្វើការណែនាំនិងផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋ ប្រកាន់ភ្ជាប់នូវវិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេស គឺការអនុវត្តបីកុំនិង៣ការពារ៕

Comments

Related posts