ការតម្លើងពន្ធថ្នាំជក់មាន ប្រសិទ្ធភាពខ្ពស់ក្នុងការកាត់ បន្ថយចំនួនអ្នកស្លាប់ ពិការ និងឈឺ

វិទ្យុជាតិកម្ពុជា ៖ លោក ជួន បូណា

ភ្នំពេញ ៖ អង្គការសុខភាពពិភពលោក និងអង្គការចលនាដើម្បីសុខភាពកម្ពុជាបានជំរុញឱ្យមានការតម្លើងពន្ធលើផលិតផលថ្នាំជក់ ព្រោះវាមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ ពិការ ឈឺ និងធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានចំណូលពន្ធបន្ថែមសម្រាប់ប្រើប្រាស់លើការអភិវឌ្ឍជាតិ។ 

      លោកវេជ្ជបណ្ឌិត មុំ គង់នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជាបានប្រាប់វិទ្យុជាតិកម្ពុជានាព្រឹកថ្ងៃទី១៧ខែឧសភានេះថា ជាការឆ្លើយតបទៅនឹងការយាយីជាសកល នៃការផ្ទុះ ឡើងជំងឺកូវីដ-១៩ អង្គការ សុខភាពពិភពលោកបានកំណត់យក “ការផ្ដាច់បារី” ជាប្រធានបទ សម្រាប់ទិវាពិភព លោកគ្មានថ្នាំជក់ឆ្នាំ២០២១ នេះ។

IMG_20210517_125254_526-1

   លោកវេជ្ជបណ្ឌិតបន្តថា អ្នកជក់បារីងាយរងផលប៉ះពាល់ធ្ងន់ធ្ងរជាងអ្នកមិនជក់បារី ប្រសិនបើឆ្លងជំងឺកូវីដ-១៩។ វិធានការដែលមានប្រសិទ្ធ ភាពខ្ពស់ក្នុងការជួយគាំទ្រឱ្យប្រជាពលរដ្ឋអាចផ្ដាច់បារីបានជោគជ័យ គឺការតម្លើងពន្ធថ្នាំ ជក់។ នៅពេលដែលពន្ធថ្នាំ ជក់កើនឡើង អ្នកជក់បារីជក់តិចជាងមុន ឬផ្ដាច់បារីទាំង ស្រុងដែលនាំទៅរកការថយចុះចំនួនអ្នកស្លាប់ អ្នកពិការនិងអ្នកឈឺ ដោយការប្រើប្រាស់ថ្នាំជក់។ លើសពីនេះទៀត ការដំឡើងពន្ធថ្នាំជក់ធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានចំណូលពន្ធបន្ថែមសម្រាប់ប្រើ ប្រាស់លើការទប់ស្កាត់ជំងឺជាពិសេស ការទប់ស្កាត់ និងការព្យាបាលជំងឺកូវីដ-១៩។  

IMG_20210517_125257_191-1

      លោកបញ្ជាក់ថា មានមតិបំភាន់មួយចំនួនបានលើក ឡើងថា ការតម្លើងពន្ធថ្នាំជក់ នឹងធ្វើឱ្យបាត់បង់ចំណូលពន្ធរដ្ឋ ប៉ះពាល់ដល់ឱកាសការ ងារ ប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រ និងធ្វើឱ្យមានការគេចមិនបង់ពន្ធ។ ប៉ុន្តែប្រទេសជា ច្រើនដែលបានតម្លើងពន្ធថ្នាំ ជក់រួចហើយ ក្នុងនោះប្រទេសអាស៊ាន មានហ្វីលីពីន និងថៃ បានបង្ហាញថា បន្ទាប់ពីតម្លើងពន្ធប្រជាពលរដ្ឋជាច្រើនបានផ្ដាច់បារី ហើយរដ្ឋាភិបាលទទួលបានពន្ធបន្ថែមពីថ្នាំជក់យ៉ាងច្រើនដែលរដ្ឋាភិបាលអាចប្រើប្រាស់ថវិកាទាំងនោះ ដើម្បីទ្រទ្រង់សកម្មភាពលើក កម្ពស់សុខភាពសាធារណៈបានយ៉ាងច្រើន។

    នៅកម្ពុជាករណីសិក្សាមួយរបស់អង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួត ពិនិត្យផលិតផលថ្នាំជក់ឆ្នាំ ២០១៩ បង្ហាញថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែមចំនួន ២៣៥លានដុល្លារសហរដ្ឋអា មេរិក ក្នុងរយៈពេល៥ឆ្នាំខាង មុខ និង៩៣៣លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈ ពេល១៥ឆ្នាំខាងមុខ បើប្រទេសកម្ពុជា តម្លើងពន្ធលើផលិតផលថ្នាំជក់រហូតដល់ ៧៥%នៃតម្លៃបារីលក់រាយ។

IMG_20210517_125300_086-1

    អង្គការសុខភាពពិភព លោកបានឱ្យដឹងថា ជារៀង រាល់ឆ្នាំកម្ពុជាបានខាតបង់ថវិកាជាតិជាច្រើន ដោយមានប្រជាពលរដ្ឋប្រមាណ ១៥ ០០០ នាក់ បានរងផលប៉ះ ពាល់ដោយសារតែផលិតផលថ្មាំជក់នេះ គឺបង្កឱ្យមានជំងឺសរសៃឈាមបេះដូង សួត មហារីក ទឹកនោមផ្អែម លើសសំពាធឈាម ជំងឺជាច្រើនមុខផ្សេងទៀត ៕

Comments

Related posts