ខេត្តបាត់ដំបងត្រៀមនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិនបន្ទាប់ពីនាំទៅថៃជោគជ័យ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី 

បាត់ដំបង ៖ ្ខេត្តបាត់ដំបងក្រៅពីកំពុងនាំស្វាយស្រស់ទៅបរទេសថៃ ក៏កំពុងតែត្រៀមនាំចេញទៅចិនផងដែរ ដើម្បីពង្រីកទីផ្សារនាំចេញឱ្យបានកាន់តែច្រើន ខណៈដែលខេត្តនេះមានភោគផលផ្លែស្វាយជាច្រើន។

      លោក ឈឹម វជីរា ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា អាជ្ញាធរខេត្ត បាត់ ដំបងកំពុងខ្នះខ្នែងក្នុងការចុះ បញ្ជីចម្ការស្វាយ ដើម្បីផ្ញើទៅអគ្គនាយកដ្ឋានកសិកម្ម ដោយសារចម្ការស្វាយមួយ ចំនួននៅក្នុងខេត្តបាត់ដំបង ក៏បានត្រៀមសម្រាប់ធ្វើការផ្គត់ផ្គង់ផងដែរ ទៅកាន់ប្រទេសចិន។ 

       លោកប្រធានមន្ទីរបានបញ្ជាក់ថា នៅខេត្តបាត់ដំបងមានភោគផលដំណំាស្វាយជាច្រើន ដូច្នេះការពង្រីកទី ផ្សារទៅកាន់ប្រទេសចិននេះ នឹងជួយដោះស្រាយបញ្ហាទីផ្សាររបស់កសិករដោយមិនសល់ជន់ជោរទៀតឡើយ ខណៈដែលពីមុនគឺអាចនាំចេញតែទៅប្រទេសថៃ តែមួយប៉ុណ្ណោះ។

IMG_20210517_151056_327

សំឡេង៖«ស្វាយទោះបីថាយើងដាំទៅស្វាយមិនទាន់មានទីផ្សារទូលំទូលាយទោះបីយើងបានខ្នះខ្នែងក្នុងការចុះបញ្ជីចម្ការដើម្បីផ្ញើទៅអគ្គនាយកដ្ឋានកសិកម្មដើម្បីឱ្យអគ្គនាយកដ្ឋានរុញទៅរកអ្នកពាក់ព័ន្ធជាពិសេសគឺការឆ្លើយតបជូនកសិករ។ដូចបងប្អូនសាធារណជនបានជ្រាបហើយថ្មីៗនេះដែរ គឺសាធារណរដ្ឋប្រជាមានិតចិនគឺយើងមានបណ្ដាក្រុមហ៊ុនដែលទទួលទិញស្វាយពីព្រះរាជាណាចក្រកម្ពុជាយើង។ ក្នុងនោះក៏មានចម្ការមួយចំនួននៅក្នុងខេត្តបាត់ដំបងក៏ត្រៀមសម្រាប់ធ្វើការផ្គត់ផ្គង់ផងដែរ។ ហើយដោយឡែកប្រភេទស្វាយស្រស់ដែលក្នុងអំឡុងពេលមានបញ្ហាកូវីដព្រឹត្តិការណ៍២០កុម្ភៈនេះគឺយើងបាននាំចេញជារៀងរាល់ថ្ងៃទៅប្រទេសថៃទោះ តម្លៃមិនបានថ្លៃខ្ពស់បើយើងធៀបជាមួយឆ្នាំរាល់ៗដង ប៉ុន្តែយើងចេញទៅរាល់ថ្ងៃមួយថ្ងៃ ៤០តោន ទៅ៧០តោន »។

IMG_20210517_151109_136

    គួររំលឹកដែរថា កាលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កម្ពុជាបានរៀបចំពិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាចំនួន៨០តោន ទៅកាន់ទីផ្សារប្រទេសចិន ដោយក្រុមហ៊ុន ហ៊ុន ទី ដែលមានទីតាំងស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

Comments

Related posts