ក្រសួងព័ត៌មានប្រជុំរៀបចំផែនការផ្សព្វផ្សាយដំណើរការកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ឱ្យទទួលបានជោគជ័យ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី រូបថត AKP

ភ្នំពេញ ៖ ក្រសួងព័ត៌មានប្រជុំរៀបចំផែនការផ្សព្វផ្សាយដំណើរការកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ខាង មុខឱ្យទទួលបានជោគជ័យ ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលជ្រាបពីគ្រប់ព្រឹត្តិការណ៍នៃកិច្ចប្រជុំដ៏សំខាន់នេះ។
    ក្រសួងព័ត៌មាននៅព្រឹកថ្ងៃ ទី១៧ ខែឧសភានេះ បានបើកកិច្ចប្រជុំអនុគណៈកម្មការទី៥សារព័ត៌មាននិងផ្សព្វផ្សា យ ដើម្បីរៀបចំគម្រោងថវិកា ចំណាយសម្រាប់រៀបចំកិច្ច ប្រជុំកំពូលអាស៊ាន និងកិច្ច ប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ តាមរយៈប្រព័ន្ធវីដេអូ ដើម្បីឱ្យដំណើរការផ្សាយនាពេលខាង មុខទទួលបានជោគជ័យ។

5-2
     ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្ម ការទី៥ សារព័ត៌មាននិងផ្សព្វ ផ្សាយ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ ២០២២  បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំនេះ ដើម្បីរៀបចំគម្រោងថវិកា ចំណាយសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយក៏បានពិភាក្សាអំពីការត្រៀមលក្ខណៈអនុវត្តតួនាទីរបស់កម្ពុជា ជាប្រធានអា ស៊ាននិងការទទួលធ្វើជាម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំកំពូលអា ស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ។  

2-5
    ឯកឧត្តមបានបញ្ជាក់ថា ក្រសួងព័ត៌មានបានបញ្ជូនឯកសារទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរួចហើយដែរ ចំពោះការរៀបចំគម្រោង ចំណាយ ដោយត្រូវគោរព ឱ្យមានសង្គតិភាព និងចំគោល ដៅ ហើយអនុគណៈកម្មការទី៥ និងរៀបចំគម្រោងចំណាយលម្អិត ដើម្បីដាក់ជូនអនុគណៈកម្មការហិរញ្ញវត្ថុ ។ ដូច្នេះចាប់ពីពេលនេះទៅ អនុគណ:កម្មការទី៥ ដែលមានក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តរួមគ្នាសហការសាមគ្គីគ្នា ផ្លាស់ប្តូរមតិយោបល់ សម្រេចឯកភាពគ្នា នូវរាល់ការងារជារួមមួយ ដើម្បីរួមចំណែកធ្វើយ៉ាងណាឱ្យគម្រោងនៃដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រេចបានជោគ ជ័យ ៕

1-7

Comments

Related posts