វិទ្យុជាតិកម្ពុជា ៖ លោក ហ៊ាងចាន់ថា
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមបានដាក់ចេញនូវបទបញ្ជា ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ធ្វើការទប់ស្កាត់ រាល់ការរំលោភ ការឈូសឆាយ ការដុតរាន និងការលក់ដូរ ដោយខុសច្បាប់ ដីព្រៃលិចទឹក ។
ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជានេះ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១ នៅសាលាខេត្ត ក្នុងកិច្ចប្រជុំដោះស្រាយករណីទន្រ្ទាន ឈូសឆាយដីព្រៃលិច ទឹក ដែលជាសម្បត្តិរបស់រដ្ឋមួយកន្លែង ស្ថិតនៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ ទៅកាន់អង្គ ប្រជុំនាឱកាសនោះថា ដីព្រៃ លិចទឹកគឺជាជម្រក(សម្បុក) ត្រីពង នៅរដូវទឹកលិច និងជាតំបន់ជីវចម្រុះ ដែលត្រូវអភិរក្ស ។
ឯកឧត្តមអភិបាលខេត្ត បានរំលឹកថា កន្លងមករដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីណែនាំ និងផ្សព្វផ្សាយ ព្រមទាំងបានចុះត្រួតពិនិត្យជាប់ជាប្រចាំ និងបានទប់ ស្កាត់រាល់ការរំលោភ ការឈូសឆាយ ការដុតរាន និងការលក់ដូរដោយខុសច្បាប់ ព្រោះដីព្រៃលិចទឹក ជាទ្រព្យ សម្បត្តិសាធារណ:របស់រដ្ឋ ព្រមទាំងមានសារសំខាន់ក្នុងការបម្រើផលប្រយោជន៍ដល់បងប្អូនប្រជាសហគមន៍ និងសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
ប៉ុន្តែទន្ទឹមនេះ ដីព្រៃលិចទឹក ក៏នៅតែមានជនខិលខូចមួយ ចំនួនបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីប្រែក្លាយដីតំបន់នោះ មកជាកម្មសិទ្ធិឯកជនទៅវិញ ៕
Comments