សត្វក្ងោក សត្វកេងកងធំ និងសត្វព្វាំងគ្រោងដោះលែងឱ្យមានសេរីភាពនៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

វិទ្យុជាតិកម្ពុជា ៖ លោក អេង យូ

សៀមរាប ៖ អាជ្ញាធរជាតិអប្សរាគ្រោងដោះលែងសត្វស្លាបកម្រៗចំនួន៣ ប្រភេទ ចូលទៅក្នុងព្រៃឧទ្យានអង្គរឱ្យរស់នៅមានសេរីភាពវិញ ក្រោយពីទទួលបានពីរដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការដៃគូ។

លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិបានឱ្យដឹងថាគម្រោងដោះលែងសត្វព្រៃ ក្នុងឧទ្យានអង្គរ ក្រោមកិច្ច សហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance  បានដឹកជញ្ជូនសត្វស្លាបកម្រចំនួន៣ប្រភេទនេះ សរុបចំនួន១១ក្បាល មកកាន់ព្រៃរមណីយដ្ឋានអង្គរ ក្នុងគោលបំណង បង្កើនចំនួនសត្វព្រៃ ថែរក្សា ការពារសត្វទាំងនោះឱ្យរស់

photo_2021-05-17_16-18-58នៅប្រកប ដោយសុវត្ថិភាព និងជាសក្តានុពលបម្រើវិស័យទេសចរ ក្រៅពីការទស្សនាប្រាង្គប្រា សាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ។
   លោកបន្តថា សត្វស្លាបទាំង នោះរួមមាន សត្វក្ងោក (Peafowl) ចំនួន៥ក្បាល សត្វកេងកងធំ(Great Hornbill) ចំនួន៣ក្បាល និងសត្វព្វាំង(Wreathed Hornbill) ចំនួន៣ក្បាល ដែលទទួលបានជាអំណោយពីអង្គការអភិរក្សសត្វព្រៃនានា និងប្រជាពលរដ្ឋ យកមកផ្សាំងនៅក្នុងព្រៃរមណីយដ្ឋានអង្គរដែលក្រុមការងារគម្រោងនឹងធ្វើការដោះលែងសត្វស្លាបទាំងនេះចេញពីទ្រុងចូលទៅក្នុងព្រៃនាពេលខាងមុខ។

photo_2021-05-17_16-19-00
សំឡេង ៖ ទាក់ទងនឹងសត្វ ៣ ប្រភេទដែលយើងគ្រោងដោះលែង ក្នុងព្រៃឧទ្យានអង្គរហ្នឹង មានក្ងោក៥ក្បាល សត្វព្វាំង៣ក្បាល និងកេងកងធំ៣ក្បាល សត្វទាំងអស់នេះបានមកមួយចំនួន បានមកពីអង្គការអភិរក្សសត្វព្រៃនិងមានប្រជាពលរដ្ឋជាអំណោយតាមរយៈអង្គការសម្ព័ន្ធមិត្តសត្វព្រៃនិងខាងរដ្ឋបាលព្រៃឈើ ដែលសហការជាមួយយើងក្នុងគម្រោង ដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្នុងគោលបំណងធ្វើឱ្យព្រៃនៅឧទ្យានអង្គរ មានសត្វកើនឡើងវិញ យើងខិតខំប្រមូលសត្វព្រៃ មកដោះលែង ឱ្យព្រៃយើងមានសត្វ ដើម្បីបម្រើឱ្យភ្ញៀវទេសចរ ក្រៅពីការទស្សនាប្រាសាទនិងសហគមន៍ គាត់អាចមកមើលព្រៃនិងសត្វព្រៃ។

photo_2021-05-17_16-18-54
   សូមជម្រាបផងដែរថា កន្លង មកក៏ធ្លាប់មានការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ(Pileated gibbon) ចំនួន១១ក្បាល សត្វឈ្លូស (Red muntjac) ចំនួន៤ ក្បាល សត្វស្វាព្រាម (Silvered langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប(Common palm civets) ចំនួន៥ ក្បាល សត្វភេខ្លួនរលោង (Smooth-coated otter) ចំនួន៤ក្បាល សត្វឆ្មាដាវ (Leopard Cat) ចំនួន២ក្បាល និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន២ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត។  ដែលរហូតមកដល់សព្វថ្ងៃសត្វទាំងអស់នេះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។

photo_2021-05-17_16-19-00
ដើម្បីឱ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ យើងនឹងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា នឹងគ្រោងដោះ លែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំផ្តល់ចំណីឱ្យសត្វទាំងនោះ៕

Comments

Related posts