មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនចំនួន១៥គ្រួសារ

 

វិទ្យុជាតិកម្ពុជា ៖ មន្ត្រីព័ត៌មានខេត្តព្រះវិហារ

ព្រះវិហារ ៖ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នឹងជាប្រធានសមាគមអតីតយុទ្ធជនខេត្ដ នៅព្រឹកថ្ងៃចន្ទ  ទី ១៧  ខែឧសភាឆ្នាំ២០២១បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារសមាជិកសមាគមអតីតយុទ្ធជនចំនួន  ១៥គ្រួសារ  ដែលពួកគាត់នឹងត្រៀមទទួលផ្ទះក្នុងមួយគ្រួសារចំនួន  ១ខ្នង  ដែលជាអំណោយដ៍ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី  នៃ ព្រះរាជាណាចក្រកម្ពុជា  និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  ដែលនឹងត្រៀមរៀបចំពិធីប្រគល់ផ្ទះជូនពួកគាត់នាពេលឆាប់ៗខាងមុខនេះ ។

photo_2021-05-17_15-49-04
   លោកប្រធានបានផ្ដាំផ្ញើដល់បងប្អួនគ្រួសារអតីតយុទ្ធជនទាំងអស់ត្រូវរួមគ្នាជួយថែរក្សាសម្អាតអនាម័យដើម្បីចៀស វាងអំពីជំងឺផ្សេងៗពិសេសជំងឺកូវីដ-១៩ ។

photo_2021-05-17_15-49-08
   នៅក្នុងឱកាសនោះដែរ ក្រុមការងារបាននាំយកនូវសម្ភារមួយចំនួនប្រគល់ជូនគ្រួសារអតីតយុទ្ធជន ទាំង១៥គ្រួសារ  ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេច អគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី  នៃ ព្រះរាជាណាចក្រ កម្ពុជា ។
      អំណោយដែលទទួលបានរួមមាន៖ អង្ករ ១បាវ ស្មើ៣០គីឡូក្រាម, ត្រីខ ១យួរនិង  មីខ្លាឃ្មុំ ១កេស   ថវិកាចំនួន២ម៉ឺនរៀលផងដែរ ៕

photo_2021-05-17_15-49-07

Comments

Related posts