របបយោធាមីយ៉ាន់ម៉ាបណ្តេញអ្នកការទូតនៅទីក្រុងតូក្យូ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

   ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មន្រ្តីពីរនាក់នៅស្ថានទូតមីយ៉ាន់ម៉ារនៅទីក្រុងតូក្យូបានក្លាយជាអ្នកការទូតចុងក្រោយដែលត្រូវបានបណ្តេញចេញដោយរបបយោធាបន្ទាប់ពីមានការប្រឆាំងនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេសរបស់ពួកគេ។ 

នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា។ 

   ភ្នាក់ងារបាននិយាយថាលោក Aung Soe Moe និងអ្នករួមការងារវ័យក្មេងត្រូវបានបណ្តេញចេញបន្ទាប់ពីពួកគេបានធ្វើកូដកម្ម។ ក្យូដូបាននិយាយថា អ្នកការទូតទាំងពីររូបបានចាកចេញពីបរិវេណស្ថានទូតនៅថ្ងៃទី ១១ ខែមីនាបន្ទាប់ពីការបង្ហោះលើហ្វេសប៊ុកដើម្បីគាំទ្រដល់ការតវ៉ាប្រឆាំងនឹងរបបយោធាដោយសន្តិវិធី។ ក្យូដូបាននិយាយទៀតថា ពួកគេមិនបានលាលែងពីតំណែងទេប៉ុន្តែបានដកហូតឋានៈការទូតនិងលិខិតឆ្លងដែនហើយពួកគេកំពុងរស់នៅក្នុងទីក្រុងតូក្យូដោយមានជំនួយពីជន ជាតិមីយ៉ាន់ម៉ារដទៃទៀត។ IMG_20210520_171621_145

   អ្នកការទូតមីយ៉ាន់ម៉ារផ្សេង ទៀតរួមទាំងនៅអង្គការសហ ប្រជាជាតិនិងនៅប៊ែរឡាំងពួកគេក៏បានប្រឈមមុខនឹងការគំរាមកំហែងឬការបណ្តេញចេញស្រដៀងគ្នាដែរចំពោះការតវ៉ារបស់ពួកគេ។ 

  កាលពីសប្តាហ៍មុនអ្នកកា សែតជនជាតិជប៉ុនម្នាក់ត្រូវបានចាប់ខ្លួននៅពេលដែលនិយាយពីលទ្ធផលនៃរដ្ឋប្រ ហារមីយ៉ាន់ម៉ារ ប៉ុន្តែត្រូវបានដោះលែងហើយបានវិលត្រ ឡប់ទៅប្រទេសជប៉ុនវិញដែរ៕IMG_20210520_171624_008

Comments

Related posts