សិស្សសាលាអាហ្វហ្គានីស្ថានបានប្តេជ្ញាចិត្តវិលត្រឡប់ទៅសាលារៀនវិញ បន្ទាប់ពីមានការផ្ទុះដ៏សាហាវ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
បរទេស ៖ ក្មេងជំទង់ Fatima Noori និងសិស្សរួមថ្នាក់របស់នាងបានឱបនិងអធិដ្ឋាននៅពេលពួកគេជួបជុំគ្នា នៅក្នុងថ្នាក់រៀនរបស់ពួកគេ គឺប៉ុន្មានសប្តាហ៍បន្ទាប់ពីគ្រាប់បែកបានផ្ទុះនៅខាងក្រៅខ្លោងទ្វារសាលារៀនដោយបានសម្លាប់មិត្តរួមថ្នាក់របស់ពួកគេជាច្រើននាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃច័ន្ទ ទី០៧ ខែមិថុនានេះ។ វិទ្យាល័យ Sayed Ul-Shuhada នៅភាគខាងលិចនៃទីក្រុង  បានបិទទ្វារចាប់តាំងពីមានការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី ៨ ខែឧសភា ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងក្រសួងសុខាភិបាលបានបើកថ្នាក់ព្យាបាលរោគផ្លូវចិត្តនៅទីនោះ ដើម្បីឱ្យក្មេងស្រីជួយដោះស្រាយពីបញ្ហារបួសណាមួយ។

photo_2021-06-07_09-57-19

Fatima អាយុ ១៥ ឆ្នាំបានប្រាប់រ៉យទ័រថា កាលពីពេលដែលនាងចូលសាលា (បន្ទាប់ពីការផ្ទុះ) ដើម្បីចូលរៀនថ្នាក់ព្យាបាលរោគចិត្ត នាងភ័យខ្លាច ណាស់ហើយបារម្ភថាឧប្បត្តិហេតុនេះអាចកើតឡើងម្តងទៀត។ ប៉ុន្តែFatima បាននិយាយថា ការតាំងចិត្តរបស់នាងបានរីកចម្រើន តាំងពីពេលនោះមក ហើយនាងបានប្តេជ្ញាចិត្តវិលត្រឡប់ទៅសាលារៀនវិញ សូម្បីតែមាន ការគំរាមកំហែងដែលអាចកើតមានពីការផ្ទុះ ផ្សេងទៀត។យ៉ាងហោចណាស់មានមនុស្ស ៨០ នាក់បានស្លាប់និង ១៦០ នាក់រងរបួសដែលភាគច្រើនជាសិស្សសាលា។ Fatima បាននិយាយថា នាងចាប់អារម្មណ៍នឹងវិស័យវេជ្ជសាស្ត្រ ហើយនាង ចង់ក្លាយជាវេជ្ជបណ្ឌិតល្អនាពេលអនាគត ដើម្បីព្យាបាលកងកម្លាំង សន្តិសុខដែលរងរបួស នៅពេលការពារប្រជាជន ដីធ្លី និង ព្រំដែនរបស់យើង" ៕

photo_2021-06-07_09-57-11

photo_2021-06-07_09-57-16

photo_2021-06-07_09-57-14

Comments

Related posts