គ្រូពេទ្យរោគវិទូជនជាតិជប៉ុនព្រមានពីហានិភ័យនៃហ្គេមអូឡាំពិកក្នុងអំឡុងពេលមានជំងឺរាតត្បាត

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 

បរទេស ៖ កាសែត Times of London បានរាយការណ៍នៅថ្ងៃអង្គារនេះ ថាអ្នកជំនាញខាងរោគវិទូនិងជាទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុនបានព្រមានពីហានិភ័យនៃការឆ្លងវីរុសកូរ៉ូណាក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៨ ខែមិថុនានេះ។រដ្ឋាភិបាលនិងគណៈកម្មាធិការរៀបចំរួមទាំង IOC (គណៈកម្មាធិការអូឡាំពិកអន្តរជាតិ) នៅតែបន្តនិយាយថាពួកគេកំពុងរៀបចំកីឡាអូឡាំពិកប្រកបដោយសុវត្ថិភាព   ប៉ុន្តែមនុស្សគ្រប់គ្នាដឹងថាវាមានគ្រោះថ្នាក់។ សាស្រ្តាចារ្យនៅសាកលវិទ្យាល័យតូហូគូ លោកHiroshi Oshitani គឺជាស្ថាបត្យកររបស់ប្រទេសជប៉ុនបាននិយាយថា“ មានប្រទេសមួយចំនួនដែលមិនមានករណីឆ្លងច្រើនហើយយើងមិនគួរបង្កើតព្រឹត្តិការណ៍អូឡាំពិកដើម្បីចម្លងវីរុសទៅប្រទេសទាំងនេះទេ” ។

photo_2021-06-08_10-21-12

ទីប្រឹក្សាវេជ្ជសាស្ដ្រជាន់ខ្ពស់របស់រដ្ឋាភិបាលគឺលោក Shigeru Omi បាននិយាយកាលពីសប្តាហ៍មុនថា អ្នកជំនាញផ្នែកវេជ្ជសាស្រ្តគ្រោងនឹងចេញសេចក្តីថ្លែងការណ៍មួយស្តីពីការ ប្រកួតកីឡានេះត្រឹមថ្ងៃទី ២០ ខែមិថុនានៅពេលដែលស្ថានភាពបន្ទាន់ត្រូវបានគេកំណត់។ សាធារណជនជប៉ុននៅតែមានការខ្វែងគំនិតគ្នាក្នុងការរៀបចំព្រឹត្តិការណ៍កីឡានេះទោះបីជាការប្រឆាំងហាក់ដូចជាមានការធូរស្បើយខ្លះក៏ដោយ។ ការស្ទង់មតិរបស់ទូរទស្សន៍ TBS នៅសប្តាហ៍នេះបានបង្ហាញថា ៥៥ ភាគរយចង់ឲ្យពន្យារពេលឬលុបចោល ថយចុះ ១០ ពិន្ទុបើធៀបនឹងខែមុន៕

Comments

Related posts