ឥណ្ឌាអាចបង្កើនការចំណាយលើវ៉ាក់សាំងដល់ទៅ៦ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 

បរទេស ៖ ប្រភពរដ្ឋាភិបាលបាន ប្រាប់រ៉យទ័រថា ប្រទេសឥណ្ឌាអាចបង្កើនការចំណាយជាង ៦ពាន់លានដុល្លារ ពីចំនួនថវិកាដែលបានគ្រោងទុក។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ថ្ងៃអង្គារ ទី០៨ ខែមិថុនានេះ។ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បាននិយាយនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាពលរដ្ឋកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលនឹងរ៉ាប់រងថ្លៃចំណាយលើការចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យចាប់ពីថ្ងៃទី ២១ ខែមិថុនា។
គោលនយោបាយពីមុនរបស់ឥណ្ឌាគឺឱ្យរដ្ឋនីមួយៗបង់ប្រាក់ចាក់វ៉ាក់សាំងសម្រាប់អ្នកដែលមានអាយុក្រោម 45 ឆ្នាំ ហើយត្រូវបានគេរិះគន់ជាទូទៅ។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះ  បាននិយាយថារដ្ឋាភិបាលនឹងចំណាយរហូត ដល់ទៅ ៤៥០ ពាន់លានរូពីលើវ៉ាក់សាំងកូវីដ-១៩ ក្នុងឆ្នាំសារពើពន្ធនេះដែលបានចាប់ផ្តើមនៅថ្ងៃទី ១ ខែមេសា។

photo_2021-06-08_14-25-51
ចំនួនទឹកប្រាក់ដែលបានគ្រោងទុកពីមុនមានចំនួនតែ ៣៥០ ពាន់លានរូពី។បច្ចុប្បន្នប្រទេសនេះកំពុងប្រើប្រាស់វ៉ាក់ សាំង AstraZeneca (AZN.L) ផលិតដោយវិទ្យាស្ថាន Serum  នៃប្រទេសឥណ្ឌា៕

Comments

Related posts