ប្រទេសឥណ្ឌាមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុតនៅលើពិភពលោកបន្ទាប់ពីរដ្ឋបានកែប្រែតួលេខ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 
បរទេស ៖  ប្រទេសឥណ្ឌាបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់ត្រឹមតែមួយថ្ងៃគឺមានតួលេខខ្ពស់បំផុតពីករណីជំងឺកូវីដ-១៩ នៅលើពិភពលោកគឺ៦.១៤៨ នាក់ បន្ទាប់ពីរដ្ឋភាគខាងកើតដ៏ធំមួយបានធ្វើការកែប្រែតួលេខរបស់ខ្លួន ដើម្បីរាប់ បញ្ចូលអ្នកដែលបានស្លាប់ដោយសារជំងឺនេះ នៅផ្ទះនិងនៅមន្ទីរពេទ្យឯកជន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ថ្ងៃព្រហស្បតិ៏ ទី១០ ខែមិថុនានេះ។ 

photo_2021-06-10_14-47-55
 មន្ទីរសុខាភិបាលប៊ីហារដែលជារដ្ឋក្រីក្របំផុតមួយរបស់ឥណ្ឌាបានកែប្រែចំនួនអ្នកស្លាប់ដែលទាក់ទងនឹងកូវីដ-១៩ កាលពីថ្ងៃពុធដល់ជាង ៩ ៤០០ នាក់។ ទិន្នន័យពីក្រសួងសុខាភិបាលប្រទេសនេះបានឱ្យដឹងថា ចំនួនករណីនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌាឥឡូវនេះមានចំនួន ២៩,២ លាននាក់បន្ទាប់ពីបានកើនឡើងចំនួន ៩៤.០៥២ នាក់ក្នុងរយៈពេល ២៤ ម៉ោង ខណៈអ្នកស្លាប់សរុបមានចំនួន ៣៥៩.៦៧៦ នាក់៕

photo_2021-06-10_14-47-54

Comments

Related posts