ប្រទេសចិនប្រឆាំងដាច់ខាតនឹងការពិពណ៌នាមិនពិតរបស់មន្រ្តីជប៉ុនមួយចំនួនអំពីតំបន់តៃវ៉ាន់

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១

MC. លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបាននិយាយនៅថ្ងៃសុក្រទី១១ ខែមិថុនាថា ប្រទេសចិនប្រឆាំងដាច់ខាតនឹងការពិពណ៌នាមិនពិតរបស់មន្រ្តីជប៉ុនមួយចំនួនអំពីតំបន់តៃវ៉ាន់។ លោក Ma បានទទូចដល់ប្រទេសជប៉ុនឱ្យកែកំហុសរបស់ខ្លួនហើយប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយក៏ដូចជាគោលការណ៍នៃឯកសារនយោបាយទាំង ៤ រវាងចិននិងជប៉ុន។

    លោកMaបានលើកឡើងបន្ទាប់ពីលេខាធិការខុទ្ទកាល័យរបស់ប្រទេសជប៉ុនលោក Katsunobu Kato នៅថ្ងៃសុក្រនេះបាននិយាយថា ទំនាក់ទំនងជាមួយតៃវ៉ាន់គឺមានលក្ខណៈជាក់ស្តែងនិងមិនមែនរដ្ឋាភិបាលនិងរដ្ឋាភិបាលទេហើយផ្អែកលើការទទួលស្គាល់របស់ទីក្រុងតូក្យូចំពោះប្រទេសចិនថា ជារដ្ឋាភិបាលស្របច្បាប់តែមួយខណៈដែលលោកបានឆ្លើយសំណួរពីទូរទស្សន៍ Phoenix នៅឯសន្និសីទខ្លីមួយ។ 

សុន្ទរកថារបស់លោកធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានចាត់ទុកកោះតៃវ៉ាន់ថា ជាប្រទេសមួយក្នុងពេលជជែកដេញដោលសភាកាលពីថ្ងៃពុធ។ 

   លោក Maបាននិយាយថា ចិនទទូចដល់ភាគីជប៉ុនឱ្យមានការប្រុងប្រយ័ត្នក្នុងពាក្យសម្តីនិងសកម្មភាពលើសំណួររបស់កោះតៃវ៉ាន់និងដើម្បីចៀសវាងបញ្ជូនសញ្ញាខុសទៅនឹងកងកម្លាំងឯករាជ្យរបស់តៃវ៉ាន់។ លោក Ma បានប្រាប់អាជ្ញាធរនៃគណបក្សជឿនលឿនប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់និងកងកម្លាំងបំបែកខ្លួនឯករាជ្យតៃវ៉ាន់ថា រាល់ការប៉ុនប៉ងឃុបឃិតជាមួយកងកម្លាំងខាងក្រៅ ដើម្បីបង្កើតនូវសកម្មភាពផ្សេងៗដែលរំលោភលើគោលនយោបាយចិនតែមួយនឹងមិនផ្លាស់ប្តូរការពិតដែលថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិន៕

Comments

Related posts