សិង្ហបុរីនិងវៀតណាម ត្រៀមបើកដំណើរការឡើងវិញនូវអាជីវកម្មនិងតំបន់ទេសចរណ៍មួយចំនួន

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 

បរទេស ៖ រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរីលោក Vivian Balakrishnan បាននិយាយនៅថ្ងៃពុធទី២៣ ខែ មិថុនានេះថា ប្រទេសសិង្ហបុរីនិងវៀតណាម កំពុងតែពិភា ក្សាគ្នាអំពីវិធីដែលពួកគេអាចរៀបចំដើម្បីបន្តដំណើរការអាជីវកម្មនិងធ្វើដំណើរទៅ“ តំបន់ទេសចរណ៍ដែលបានជ្រើសរើស”។
     ព័ត៌មាន CNA ថ្ងៃទី២៣ ខែមិថុនានេះ បានដកស្រង់សំដីរបស់លោក Balakrish nan ថា នៅប្រទេសសិង្ហបុរីមានសំណាងណាស់ ដោយកម្មវិធីចាក់វ៉ាក់សាំងរបស់យើងគឺកំពុងដំណើរការហើយ ចំណែកនៅឯប្រទេសវៀត ណាមពួកគេនៅតែត្រូវការប្រភពវ៉ាក់សាំងបន្ថែមទៀតពីបរទេស” ។ 

photo_2021-06-23_14-55-21
   លោក Balakrishnan បន្តថា ប្រទេសទាំងពីរបានពិភា ក្សាអំពី“ ការបើកការជ្រើស រើស”នៃតំបន់ទេសចរណ៍មួយ ចំនួនរបស់ប្រទេសវៀតណាម ដោយពេលនេះប្រទេសទាំង ពីរ នឹងធ្វើការរួមគ្នាលើការដោះស្រាយបញ្ហាជុំវិញបញ្ហាវ៉ាក់សាំងនិងលទ្ធផលតេស្តដើម្បីបង្កើនកម្រិតនៃទំនុកចិត្តគ្នាទៅវិញទៅមក។

photo_2021-06-23_14-55-22
    ជាមួយគ្នានោះ ពួកគេក៏បានពិភាក្សាអំពីការអភិវឌ្ឍក្នុងតំបន់រួមទាំងអាស៊ាននិងសារសំខាន់នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចឱ្យកាន់តែស៊ី ជម្រៅតាមរយៈកិច្ចព្រមព្រៀងទូលំទូលាយនិងការរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ា ស៊ីហ្វិក (CPTPP) និងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (RCEP) 

Comments

Related posts