ជប៉ុននឹងផ្តល់វ៉ាក់សាំងឱ្យកោះតៃវ៉ាន់និងប្រទេសអាស៊ីអាគ្នេយ៍៥ផ្សេងទៀត

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន

អន្តរជាតិ ៖ នៅថ្ងៃសុក្រទី២៥ ខែមិថុនានេះ រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ខ្លួននឹងបញ្ជូននូវវ៉ាក់សាំង AstraZeneca Plc's (AZN.L) ចំនួន ២ លានដូសបន្ថែមទៀត ទៅឱ្យកោះតៃវ៉ាន់និងប្រទេសវៀត ណាមហើយនិងរៀបចំបញ្ជូនវ៉ាក់សាំងចំនួន ១ លានដូស បន្ថែមទៀតទៅកាន់ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងហ្វីលីពីន។នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៏មាន Reuters នៅថ្ងៃទី ២៥ ខែមិថុនានេះ។

photo_2021-06-25_15-08-13
      ប្រទេសជប៉ុនបានសន្យាផ្តល់ប្រាក់ចំនួន ១ ពាន់លានដុល្លារនិងវ៉ាក់សាំង ៣០លាន ដូសដល់ COVAX។ហើយក្នុងខែនេះការដឹកជញ្ជូនដោយផ្ទាល់របស់ជប៉ុនទៅកាន់ប្រទេសជិតខាងនៅអាស៊ីគឺដើម្បីពន្លឿនការចែកចាយវ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ។ប្រទេសជប៉ុនកំពុងប្រើប្រាស់វ៉ាក់សាំង AstraZeneca ចំនួន ១២០ លានដូសដែលខ្លួនបានបំរុងទុក ព្រោះវាមិន ទាន់មានផែនការប្រើប្រាស់វ៉ាក់សាំងនៅតាមផ្ទះភ្លាមៗនៅឡើយទេ ព្រោះមានការព្រួយបារម្ភអំពីរបាយការណ៍ឈាមកក។ 

photo_2021-06-25_15-08-14 (3)
     លោក Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងការបរទេសររបស់ប្រទេសជប៉ុនបាននិយាយនៅថ្ងៃសុក្រថា ប្រទេសជប៉ុននឹងចាប់ផ្តើមផ្គត់ផ្គង់វ៉ាក់សាំងចំនួន ១១ លានដូសនៅក្នុងតំបន់នានារួមមានអាស៊ីអាគ្នេយ៍និងកោះប៉ាស៊ីហ្វិកតាមរយៈ COVAX ចាប់ពីពាក់កណ្តាលខែកក្កដានេះ៕

 

Comments

Related posts