វ៉ាក់សាំងការពារកូវីដ១៩ស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនានេះ បានទទួលវ៉ាក់សាំងការពារកូវីដ១៩ ស៊ីណូវ៉ាក់ចំនួន១លានដូសបន្ថែមទៀតពីប្រទេសចិន សម្រាប់ចាក់ជូនប្រជាពលរដ្ឋដើម្បីធានាសុវត្ថិភាពពីការ ឆ្លងជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ។  

photo_2021-06-26_12-46-40 (2)
ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន១លានដូសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី ២៦ ខែ មិថុនានេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វ៉ាក់សាំងចំនួនមួយលានដូសដែលបានមកដល់កម្ពុជានាពេលនេះ នឹងយកទៅចាក់ជូនប្រជាពលរដ្ឋនៅតំបន់ដែលប្រឈមខ្លំាងនៃជំងឺកូវីដ១៩ ដើម្បី ធានាសុវត្ថិភាព សុខភាពជូនប្រជាពលរដ្ឋពីការឆ្លងជំងឺដ៏កាចសាហាវនេះ។ លោកជំទាវបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ វ៉ាក់សាំង១លាន ដូសទៀតក៏នឹងមកដល់ ហើយនៅខែកក្កដាខាងមុខនេះវ៉ាក់សាំងប្រមាណ ៣លាន ដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាផងដែរ។ 

photo_2021-06-26_12-46-45
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ 

photo_2021-06-26_12-46-42
គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់ សាំងជាង១០លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបាន ៕

photo_2021-06-26_12-46-59

Comments

Related posts