រយៈពេល ៤២ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើនជូនជាតិមាតុភូមិ

វិទ្យុជាតិកម្ពុជា ៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (CPP) -២៨/៦ /១៩៥១- ២៨/៦/២០២១ ដោយបានអះអាងថា រយៈពេល ៤២ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានទទួលជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពតនាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសសម្រេចបាន សមិទ្ធផលដ៏ធំធេងក្នុងបុព្វហេតុនៃការការពារការរស់ឡើងវិញរបស់ប្រជាជន រាំងស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍, ការស្តារ និងកសាងប្រទេសឡើងវិញពីចំណុចសូន្យ និងពីបាតដៃទទេ ឱ្យមានស្ថិរភាពជាជំហានៗ បង្កើតបានបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការបង្រួបបង្រួមជាតិ, ការបង្កើតរដ្ឋធម្មនុញ្ញថ្មី និងព្រះរាជាណាចក្រកម្ពុជាទីពីរនាឆ្នាំ១៩៩៣, ការបង្កើតសន្តិភាពពេញលេញជូនជាតិចាប់ពីចុងឆ្នាំ១៩៩៨ មក តាមរយៈនយោបាយឈ្នះ ឈ្នះ, ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង ហើយកំពុងរួមរស់ជាមួយគ្នាយ៉ាងសុខដុមរមនា។

photo_2021-06-09_16-55-24 (4)
សារលិខិតរបស់សម្តេចតេជោបញ្ជាក់ថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងគ្រប់ការបោះឆ្នោតកន្លងមកតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ គឺជាសក្ខីភាពបញ្ជាក់ច្បាស់ថាប្រជាជនមានជំនឿទុកចិត្តយ៉ាងមុតមាំលើគណបក្សក្នុងការដឹកនាំប្រទេសតាមមាគ៌ាមួយដ៏ត្រឹមត្រូវដែលនាំមកសន្តិភាព ស្ថិរភាព ការរីកចម្រើន និងសុភមង្គលរបស់ប្រជាជន។

photo_2021-06-09_16-55-29

ក្នុងនាមគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា សម្តេចសូមសម្តែងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនជនរួមជាតិ នៅគ្រប់ទិសទីទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានឃើញច្បាស់សច្ចធម៌នៃការដឹកនាំរបស់គណបក្ស ហើយផ្តល់យុត្តិធម៌ និងការគាំទ្រឥតរង្គោះរង្គើរដល់គណបក្សនៅគ្រប់កាលៈទេសៈ ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបម្រើជាតិ និងប្រជាជន។ ឆ្លើយតបទៅនឹងការជឿទុកចិត្តនេះ គណបក្សនឹងបន្តពុះពារធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារឯករាជ្យ និងអធិបតេយ្យជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពង្រឹងលទ្ធិប្រជាធិបតេយ្យឱ្យចាក់ឫសយ៉ាងរឹងមាំ លើកកម្ពស់សុខដុមនីយកម្មសង្គម និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនឱ្យបានកាន់តែសម្បូរសប្បាយឡើង ។

photo_2021-03-31_12-07-58
សម្តេចតេជោនាយករដ្ឋមន្រ្តីបញ្ជាក់ថា ទោះបីនៅពេលនេះពុំមានការជួបជុំធំដើម្បីរំឭកខួបលើក ទី៧០នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាដោយសារតែប្រទេសកំពុងប្រឈមនឹងការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ក្តី ក៏ស្មារតីចងចាំគុណូប ការៈដ៏ថ្លៃថ្លាបំផុតរបស់បុព្វការីជន យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ នៅតែស្ថិតក្នុងដួងចិត្តរបស់យើងជានិច្ច។ យើងជាខ្មែរទាំងអស់គ្នាប្តេជ្ញាប្រែក្លាយស្មារតីនេះឱ្យទៅជាសកម្មភាពដ៏ខ្លាំងក្លា ស្រុះដៃគ្នាដោយឆន្ទៈតែមួយ ដើម្បីបន្តកសាង និងការពារមាតុភូមិយើង ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់។
សូមបញ្ជាក់ថា ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ នេះ ជាថ្ងៃគម្រប់ខួបទី ៧០ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជាដែល មានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ដោយមានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ គណបក្សបានប្រកាន់ខ្ជាប់គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ។ 

photo_2021-06-28_10-35-39
គណបក្សបានដឹកនាំប្រជាជនធ្វើការតស៊ូប្រយុទ្ធយ៉ាងអង់អាចដើម្បីរំដោះប្រទេសជាតិពីការឈ្លានពានត្រួតត្រារបស់ពួកបរទេស និងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា ដែលបានបញ្ចប់ទាំងស្រុងសម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងទំព័រប្រវត្តិសាស្ត្រថ្មីនៃការកសាងទឹកដីឡើងវិញរបស់ប្រជាជនយើង លើមាគ៌ាសន្តិភាព បង្រួប-បង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍៕

Comments

Related posts