កម្ពុជា នឹងទទួលបានការវិនិយោគកាន់តែច្រើន ក្រោយយុទ្ធការចាក់វ៉ាក់សាំងរួចរាល់នៅចុងឆ្នាំ២០២១

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ 

ភ្នំពេញ៖  មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងថា កម្ពុជានឹងទទួលបាន ការវិនិយោគកាន់តែច្រើន ក្រោយយុទ្ធការចាក់វ៉ាក់សាំងរួចរាល់ នៅចុងឆ្នាំ២០២១ ខណៈប្រទេសដៃគូប្រកួតប្រជែងរបស់កម្ពុជាគ្រប់គ្រងជំងឺកូវីដ១៩មិនទាន់បានល្អនោះទេ។ 
 ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ឱ្យដឹងថា កម្ពុជានឹងទទួលបានវ៉ាក់សាំងគ្រប់២០លានដូស ត្រឹមខែសីហា ខណៈខែកក្កដា ទទួលបានវ៉ាក់សាំងចំនួន ៥លានដូស និងខែសីហា ទទួលចំនួន ៤លានដូស ដូចនេះការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យរួចរាល់នៅត្រឹមខែវិច្ឆិកាឆ្នាំ២០២១នេះ។  
   ឯកឧត្តមបន្តថា ក្រោមការ ដឹកនាំដ៏ឈ្លាសវៃ របស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ការចាក់វ៉ាក់ សាំង គឺសម្រេចបានលឿនជាងផែនការដែលបានគ្រោង ទុក។ ឯកឧត្តមបញ្ជាក់ថា  ការចាក់វ៉ាក់សាំងបានលឿន  ក៏អំណោយផលល្អដល់ដំណើរ ការសេដ្ឋកិច្ចនៅកម្ពុជា ហើយព្រមទាំងការគ្រប់គ្រងជំងឺកូវីដ១៩បានល្អ នឹងមាន ឱកាសទទួលបានការវិនិយោគកាន់តែច្រើន ខណៈប្រទេសដៃគូប្រកួតប្រជែងរបស់កម្ពុជា គ្រប់គ្រងជំងឺកូវីដ១៩ មិនទាន់បានល្អនោះទេ។ 

photo_2021-06-26_12-47-09
សំឡេង៖ »ជាកកត្តាល្អមួយសម្រាប់ប្រទេសកម្ពុជា ដែលមានតម្រូវការចាក់វ៉ាក់សំាងឱ្យបានឆាប់ឱ្យបាន លឿនក្នុងបរិការណ៍មួយ ដែលកម្ពុជាកំពុងជួបប្រទះនូវការផ្ទុះការរីករាលដាល នៅក្នុងប្រទេសកម្ពុជា និងម្ខាងទៀតក្នុងការទប់ស្កាត់កូវីដ១៩កុំឱ្យរីករាលដាលលឿន ដើម្បីផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលបើកសេដ្ឋកិច្ចឡើងវិញប្រជាជនមានការងារធ្វើឡើងវិញ។ព្រោះយើងមើលកម្ពុជាសម្លឹងនៅក្នុងតំបន់ក្នុងអាស៊ានយើងជាប់លេខ២ ល្បឿននៃការចាក់វ៉ាក់សាំងនេះ ហើយលឿនមែនទែន។   ធនាគារពិភពលោកទាក់ទងមកខាងយើងសរសើរកម្ពុជាមែនទែន ល្បឿនចាក់វ៉ាក់សាំងនេះ ជាល្បឿនមួយដែលគេនឹកស្មានមិនដល់»។ 
     ឯកឧត្តមបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំផែនការចាក់វ៉ាក់សាំងនេះជាថ្មីផងដែរ ដើម្បីចាក់ឱ្យបានលឿនជាងពេលបច្ចុប្បន្ន ។
    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាសម្រេចបានជាង៣៩,៥៥ ភាគរយ បើធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់៕

Comments

Related posts