រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តឱ្យមានការផលិតព័ត៌មានពីប្រភេទសត្វកម្រនៅប្រទេសកម្ពុជា

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី រូប AKP

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌ មាន បានណែនាំដល់មន្ដ្រីក្រោមឱវាទ ត្រូវបន្ដផលិតព័ត៌មាន ថ្មី ប្លែក និងពត៌មានប្រភេទសត្វកម្រនៅប្រទេសកម្ពុជា  ដើម្បីបង្កើនចំណេះ ដឹងដល់សាធារណជននិងរួមការការពារ សត្វកម្រនៅកម្ពុជាឱ្យបានគង់វង្ស ។
 ក្នុងឱកាសអញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹក នាំ និងអគ្គនាយកនៃអគ្គនា យកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារ ដែលត្រូវអនុវត្តបន្ត នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង  ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំទៅដល់មន្ដ្រីក្រោមឱវាទទាំងអស់  ឱ្យយក ចិត្តទុកដាក់នៅក្នុងការបន្តអនុវត្តន៍ការងាររបស់ខ្លួន និងបន្ដផលិតកម្មវិធី និងអត្ថបទព័ត៌មាន ថ្មី ប្លែកៗ ឱ្យសម ស្របទិសស្លោករបស់ក្រសួងព័ត៌មាន « ប្លែក លឿន ទុកចិត្តបាន ពេលណា ទីណាក៏បាន»។

photo_2021-06-28_16-16-27
  តាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា  បើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី  បានណែនាំទៅដល់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងទូរទស្សន៍ជាតិកម្ពុជា ត្រូវធ្វើយ៉ាងណា ផលិតនូវកម្មវិធីផ្សព្វផ្សាយ  ក៏ដូចជាអត្ថបទផ្សព្វផ្សាយ  ដែលមានលក្ខណៈថ្មី ជាប់ជានិច្ច ដើម្បីបំរើដល់ប្រិយមិត្តអ្នកស្ដាប់ ក៏ដូចជាទស្សនិកជនរបស់យើង ឱ្យសមស្របទៅតាមស្ថានភាព និងពេលវេលាជាក់ស្ដែង ។ 

photo_2021-06-28_16-16-34
 អ្នកនាំពាក្យរូបនោះ  បានបន្ដថា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់នាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានជាតិ AKP  ត្រូវជាសរសេរអត្ថបទដែលចុះផ្សាយពាក់ព័ន្ធទៅនឹងសត្វព្រៃ  ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងបានយល់ជ្រាបអំពីវត្តមានរបស់សត្វទាំងនោះនៅកម្ពុជា ។
 សំឡេង៖ «ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា ក៏ដូចជាទស្សនាវដ្តីកម្ពុជា ធ្វើយ៉ាងណាបន្តផលិតនូវកម្មវិធីផ្សេងៗរបស់ខ្លួនបន្ថែមទៀត ជាពិសេសកម្មវិធីដែលពាក់ព័ន្ធទៅនឹងបរិស្ថាន។

photo_2021-06-28_16-16-32

ហើយឯកឧត្តមក៏បានណែនាំឱ្យនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានជាតិ AKPចុះផ្សាយ ក៏ដូចជាសរសេរអត្ថបទដែលចុះផ្សាយពាក់ព័ន្ធទៅនឹងសត្វព្រៃដែលមាននៅក្នុងដែនជម្រកសត្វ ព្រៃរបស់យើងមានដូចជាពាក់ព័ន្ធទៅនឹងខ្លាលឿង ពាក់ព័ន្ធទៅនឹងសត្វក្ដាន់ញ៉ែងជាដើម ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងបានយល់ជ្រាបអំពីវត្តមានរបស់សត្វទាំងនោះនៅ ក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។ ហើយទស្សនា វដ្តីកម្ពុជា ត្រូវដកស្រង់អត្ថបទនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយនៅក្នុងលេខចេញផ្សាយរបស់ខ្លួនជារៀងរាល់ខែផងដែរ»។

photo_2021-06-28_16-16-35
    សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍នេះ ឯក ឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំ ដល់មន្ត្រីក្រោមឱវាទទាំងអស់ បន្តពង្រឹងប្រសិទ្ធភាពការងារ ការផ្សព្វផ្សាយឱ្យកាន់តែល្អ ដើម្បីបំពេញបានទៅនឹងតម្រូវ ការទស្សនា ស្តាប់ និងការអានរបស់ប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមានវិទ្យុជាតិ ទូរទស្សន៍ជាតិ អេបក្រសួងព័ត៌មាន និងការផ្សព្វ ផ្សាយតាមប្រព័ន្ធអេឡិចត្រូ និក របស់ទីភ្នាក់ងារសារព័ត៌ មានកម្ពុជា ជាដើម៕

Comments

Related posts