ព្រឹទ្ឋសភាចូលរួមយ៉ាងសកម្មលើការងារដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងបរិបទកូវីដ-១៩ 

វិទ្យុជាតិកម្ពុជា ៖ លោក ជួន បូណា

ភ្នំពេញ ៖ ក្នុងបរិបទកូវីដ១៩ នេះ សមាជិកព្រឹទ្ធសភា តាម រយៈគណៈកម្មការក្រុមភូមិ ភាគនានា បានជួយដោះ ស្រាយបញ្ហាប្រឈមរបស់ជាតិ ជួយអប់រំ និងជួយសម្រួលជីវភាពប្រជាពលរដ្ឋក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ ដើម្បីជាគុណប្រយោ ជន៍ដល់ជាតិ និប្រជាពលរដ្ឋ។

photo_2021-07-02_12-03-33
    ក្នុងឱកាសបើកសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់របស់សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធ សភា នាព្រឹកថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២១ នេះឯកឧត្តម ម៉ម ប៊ុននាងសមាជិកនិងជាអ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាស ន៍ថា លទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យ ប្រជុំលើកទី៦ និងលើកទី៧ នីតិកាលទី៤នេះ ថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ដ្រៃយ៍គណៈកម្មការក្រុមភូមិភាគនានា ក្រុមសមាជិកាព្រឹទ្ធស ភានិងសមាជិកសមាជិកាព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ហើយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណ ប្រយោជន៍ដល់ជាតិនិងប្រជា ពលរដ្ឋយើង។

photo_2021-07-02_12-03-42
      ឯកឧត្តមបានបញ្ជាក់ថា សកម្មភាពលេចធ្លោគឺការយក ចិត្តទុកដាក់ធ្វើសកម្មភាពឆ្ពោះ ទៅកាន់មូលដ្ឋានតាមរយៈការ ចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាព្រឹទ្ធសភាដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងកំពុងធ្វើចត្តាឡីស័ក ការរៀបចំវេទិកាពិគ្រោះយោបល់ ការឈ្វេង យល់អំពីវឌ្ឍនភាពជាវិជ្ជមានក្រោយការរៀបចំវេទិកាព្រម ទាំងការចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ។
     ឯកឧត្តមបន្ដថា គណៈ កម្មការទាំង១០និងក្រុមនានាដែលជាសេនាធិការរបស់ព្រឹទ្ធ សភា បានចុះជួបពិភាក្សាការ ងារជាមួយក្រសួងស្ថាប័ននិងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍន ភាពការងារតាមវិស័យព្រម ទាំងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។

photo_2021-07-02_12-03-38
    ជាមួយគ្នានេះ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ- ១៩នេះ ព្រឹទ្ធសភាសូមកោត សរសើរចំពោះរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហា សេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា រដ្ឋអំណាចជាតិគ្រប់ជាន់ថ្នាក់ និងប្រជាជនយើងទាំងមូលដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅក្របខ័ណ្ឌទូទាំងប្រទេសដោយសស្រាក់សស្រាំនិងដោយស្មារតីទទួល ខុសត្រូវខ្ពស់បំផុត ធ្វើឱ្យប្រជា ជាតិមានកម្លាំងសាមគ្គីភាពផ្ទៃ ក្នុងជាតិរឹងមាំ និងស័ក្តិសិទ្ធិដើម្បីរួមគ្នាប្រឆាំងជម្នះលើការលំបាកចំពោះមុខ។

photo_2021-07-02_12-03-36
     ព្រឹទ្ធសភាសូមសម្តែងការដឹងគុណចំពោះប្រទេសជាមិត្តជិតឆ្ងាយនិងអង្គការអន្តរជាតិនានាដែលបាននិងកំពុងបន្តជួយកម្ពុជា ដើម្បីទប់ស្កាត់និងជម្នះលើជំងឺរាតត្បាតដ៏កាចសា ហាវកូវីដ-១៩។ ព្រឹទ្ធស ភាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋានដៃគូនានានិងគ្រប់ស្ថាប័នជាតិដែលញុំាងឱ្យព្រឹទ្ធសភាដំណើរ ការទៅមុខដោយរលូននិងល្អប្រពៃផងដែរ៕

Comments

Related posts