ក្រសួងសុខាភិបាលរំឭកឲ្យពលរដ្ឋនៅ ខណ្ឌចំនួន៣ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំងដូសទី២ ព្រោះជិតបិទបញ្ចប់ហើយ

 វិទ្យុជាតិកម្ពុជា ៖ លោក សុភា វិសិទ្ធិពង្ស

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានឲ្យប្រជាពលរដ្ឋនៅខណ្ឌចំនួន៣ក្នុងរាជធានីភ្នំពេញ រួសរាន់មកចាក់វ៉ាក់សាំងដូសទី២ ខណៈដែលយុទ្ធនាការចាក់វ៉ាក់ សាំងនៅរាជធានីភ្នំពេញនឹងត្រូវបិទបញ្ចប់នាពេលឆាប់ៗនេះ ចៀសវាងជួបការពិបាករកចាក់ នៅពេលក្រោយ ។ 

  លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រុមការងារនឹងបន្តចាក់វ៉ាក់សាំងបង្ហើយនៅ រាជធានីភ្នំពេញ នៅក្នុងខណ្ឌ ចំនួន៣ គឺខណ្ឌដូនពេញ ខណ្ឌ ព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ។
  លោកជំទាវ បន្តថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានកើតមាននៅរាជធានីភ្នំពេញមក រាជរដ្ឋាភិបាល បានខិតខំសហការយ៉ាងជិតស្និតជាមួយ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឲ្យបានគ្រប់ៗគ្នានេះ ដើម្បីកាត់បន្ថយអត្រានៃការចម្លងជំងឺដ៏កាចសាហាវនេះចូលក្នុងសហគមន៍បន្តទៀត ។

photo_2021-04-29_19-28-40
  លោកជំទាវបន្តថា តួលេខអ្នកចាក់វ៉ាក់សាំងនៅក្នុងរាជធានីភ្នំពេញគឺលើសផែនការដែលបានគ្រោងទុក ដោយសារ ទី១ តួលេខដែលយើងគិតគូរនៅក្នុងការផ្ដល់វ៉ាក់សាំងនេះគឺជាតួលេខដែលមានការប៉ាន់ស្មាន ទី២ មាន បងប្អូនប្រជាពលរដ្ឋយើងដែលនៅជិតរាជធានីភ្នំពេញក៏គាត់អញ្ជើញមកចាក់ដែរ ទី៣ ដោយសារតែពេលនោះយុទ្ធនាការនេះគិតតែទៅលើចំនួនប្រជាជនកម្ពុជា តែមិនបានគិតអំពីចំនួនជនបរទេសដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អ៊ីចឹងនៅពេលដែលបើកយុទ្ធនាការចាក់គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្តេចមានបេះដូងមនុស្សធម៌ល្អណាស់ សម្តេចបានអនុវត្តបានត្រឹមត្រូវនូវការទទួលយកការសាងសង់ដោយស្មើភាពគ្នានេះទាំងជនបរទេសក៏ចាក់ជូនដែរ ។
  សំឡេង « អញ្ចឹងមកដល់ថ្ងៃនេះខ្ញុំសូមគោរពអនុញ្ញាតជម្រាបជូនថាយើងចាក់សឹងតែអស់ហើយនៅសល់ទីតាំងមួយចំនួន យើងត្រូវចាក់បង្ហើយសម្រាប់ដូសទី២ នៅសល់តែបីខណ្ឌចុងក្រោយទេ ដែលយើងត្រូវបង្ហើយដូសទី២ ហើយក្រោយពីបញ្ចប់ដូសទី២នេះ យើងនឹងបិទបញ្ចប់នៃយុទ្ធនាការចាក់វ៉ាក់សាំងក្នុងរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះហើយ អ៊ីចឹងសូមបងប្អូនយើង អ្នកដែលគាត់មិនទាន់បានចាក់ដូសទី ២ នេះ  សូមអញ្ជើញមកចាក់ឲ្យបានទាន់ពេលវេលា » ។

photo_2021-04-29_19-28-34
  លោកជំទាវបន្ថែមថា ប្រជាពលរដ្ឋខ្លះទៀតយល់ច្រឡំថាចាក់ត្រឹមតែមួយដូសគឺគ្រប់គ្រាន់ហើយ តែតាមពិតអត់គ្រប់ទេ  កាលណាចាក់ដូសទីមួយហើយត្រូវតែមកទទួលនូវការចាក់ដូសទី២បន្ថែមទៀត ដើម្បីឲ្យកម្លាំងរបស់វ៉ាក់សាំងនេះវាអាចធ្វើការពេញលេញនៅក្នុងសរីរាង្គ ហើយអាចបង្កើតបាននូវអង់ទីគ័រសម្រាប់ការពារអាយុជីវិតរបស់មនុស្ស ជាពិសេសកុំឲ្យមានភាពធ្ងន់ធ្ងរនៅពេលដែលឆ្លងជំងឺកូវីដ១៩  ៕

Comments

Related posts