វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសឥណ្ឌូនេស៊ីនឹងចំណាយទៅលើជំនួយសង្គមនិងការថែទាំសុខភាពដល់ប្រជាជនក្នុងអំឡុងពេលមានការរឹតបន្តឹង។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកក្កដា នេះ។
ការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏អាក្រក់មួយនេះ ប្រទេសឥណ្ឌូនេស៊ីជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលំដាប់ទីបួននៅលើពិភពលោក បាន បញ្ចាក់ប្រាប់នៅថ្ងៃព្រហស្បតិ៍ថាបានរកឃើញករណីថ្មីចំនួន ២៤.៨៣៦ និងអ្នកស្លាប់ចំនួន ៥០៤ នាក់។
ដើម្បីការពារពីជំងឺនេះ ប្រទេសឥណ្ឌូនេស៊ី បានរឹតបន្តឹងខ្លាំងទៅលើការធ្វើដំណើរតាមផ្លូវអាកាស ការហាមឃាត់ការបរិភោគអាហារនៅភោជនីយដ្ឋាននិងការ បិទការិយាល័យណាដែលមិនចាំបាច់។វីរុស Delta ដែលបានរកឃើញនៅក្នុងប្រទេសឥណ្ឌាពេលនេះកំពុងរីករាលដាលនៅ ក្នុងប្រទេសឥណ្ឌូនេស៊ីដែលបណ្តាលឱ្យមានអ្នកឆ្លងកើន ឡើងច្រើន។
លោកស្រី Sri Mulyani រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបាននិយាយថាជំនួយសង្គមចំនួន ៨៧២0 លានដុល្លារនឹងត្រូវបានផ្តល់ដល់រាប់សិបលានគ្រួសារដូចជាការបញ្ចុះថ្លៃអគ្គិសនី និង ពន្លឿនការដឹកជញ្ជូនស្បៀងអាហារជាដើម។
សូមបញ្ជាក់ថា ពេលនេះប្រជាជនឥណ្ឌូនេស៊ីកំពុងពឹងផ្អែកទៅលើការចាក់វ៉ាក់សាំង Sinovac របស់ប្រទេសចិន៕
Comments