គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយច្រានចោលព័ត៌មានដែលផ្សាយថា មានការផ្អាកបង់ធនាគាររហូតចប់កូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ លោកចេម ហួត 

ភ្នំពេញ ៖ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍និងជាអនុប្រធានអចិន្ត្រៃ យ៍គណៈកម្មការតាមដានការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ របស់ក្រសួងព័ត៌មានបានមានប្រសាសន៍ថា ចំពោះការផ្សាយថា មានការផ្អាកបង់ធនាគាររហូតចប់កូវីដ-១៩នោះ គឺជារឿងមិនពិតទេ ។ឯកឧត្តមបាន ចាត់ទុកថា នេះជាព័ត៌មានចាស់ដែលបានផ្សព្វផ្សាយកន្លងមក ហើយត្រូវបានជនមួយចំនួនយកមកផ្សព្វផ្សាយក្នុងន័យបំពុលសង្គម    ប៉ុណ្ណោះ។

photo_2021-07-03_13-09-21
  ការច្រានចោលបែបនេះធ្វើឡើងបន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ Srey Ounបានបង្ហោះចែកចាយថា  ដំណឹងល្អផ្អាកបង់ធនាគាររហូតដល់ចប់កូវីដ។

7-1
ឯកឧត្តម ផុស សុវណ្ណ បានបញ្ជាក់ប្រាប់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី៣ ខែកក្កដានេះថា គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មានក្រុមមន្ត្រីជំនាញក្នុងការពិនិត្យមើលជាក់ស្តែងទៅលើអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត បំពុលសង្គមដើម្បីចាត់វិធានការផ្លូវច្បាប់៕

Comments

Related posts