សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា នាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ ចែកជូនដល់សិល្បករបុរាណ

 

 

វិទ្យុជាតិកម្ពុជា៖លោកចេម ហួត

 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល បានអញ្ជើញនាំយក ព្រះរាជអំណោយរបស់ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ក្រុមសិល្បករ ជាជនពិការ សិល្បករបុរាណ និងប្រពៃណីផ្នែកភ្លេង ចម្រៀង របាំ ល្ខោន ចាប៉ីដងវែង ចំនួន២០២នាក់ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។  

IMG_20210703_180917_411

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមវិសេសថ្លៃថ្លានេះ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវអំណរ ព្រះគុណយ៉ាងជ្រាលជ្រៅ ថ្វាយព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជ ទាន ព្រះរាជអំណោយដ៏ថ្លៃថ្លាចំពោះក្រុមសិល្បករជាជនពិការ សិល្បករបុរាណ និងប្រពៃណីផ្នែកភ្លេង ចម្រៀង របាំ ល្ខោន ចាប៉ីដងវែង ចំនួន២០២នាក់ ។ ក្នុងនាមថ្នាក់នាំក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ សូម លំអោនកាយក្រាបថ្វាយព្រះរាជ សព្ទសាធុការពរ បវរមហាប្រសើរថ្វាយ ព្រះករុណា ជាអម្ចាស់ ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លានិងមាន ព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់កូនចៅទូទាំងប្រទេស តរៀងទៅ។  

 ព្រះរាជអំណោយក្នុងឱកាស នោះ ម្នាក់ៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មុង ១ ក្រមា ១ ភួយ១ សារ៉ុង១) ម៉ាស់ ១ដុំ មី ១កេស ត្រីខ ១០កំប៉ុង និងអាវយឺត មានស្លាកព្រះរាជអំណោយ ព្រមទាំងថវិកា ៥០០,០០០៛ ៕IMG_20210703_180922_077IMG_20210703_180919_859

Comments

Related posts