ក្រសួងធនធានទឹកណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុ ភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់

វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា 

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបាន ណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់កន្រ្តាក់និងថែរក្សាសុខភាព ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបញ្ចៀសផលប៉ះពាល់នានា ដែលកើតមានឡើងជាយថាហេតុ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា នៅម៉ោង១យប់ថ្ងៃទី ៦ខែកក្កដា ប្រព័ន្ធសម្ពាធទាប ITCZ បានកើតឡើងដោយ អូសបន្លាយ ពីភាគខាងជើងថៃ ភ្ជាប់ជាមួយសម្ពាធ ទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង ។ នៅថ្ងៃទី៧ ដល់១១ ខែកក្កដា ប្រព័ន្ធសម្ពាធទាបនឹងរំកិលចុះមកក្រោមអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងភាគឦសានកម្ពុជា ។ ទន្ទឹមនឹងនោះខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរ ។ ដោយឡែកសម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូង អាចនឹងវិវត្តទៅជាវិសម្ពាធទាបរយៈពេលខ្លីមុននឹងថមថយឥទ្ធិពលពេលចូលដល់ប៉ែកខាងក្រោមនៃភាគខាងជើងវៀតណាម នៅថ្ងៃទី៨ ខែកក្កដា ។

photo_2021-07-06_09-02-23
សេចក្តីប្រកាសបានបញ្ជាក់ថា ផ្អែកតាមស្ថានភាពបែបនេះនឹងធ្វើឱ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៤ទៅ២៦°C និងសីតុណ្ហភាពអតិបរមា មាន ២៨ទៅ៣០°C ហើយនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនលាយឡំ និងផ្គររន្ទះ ខ្យល់កន្ត្រាក់ ។ ទន្ទឹមនឹងនោះក៏អាចមានផ្នែកមួយចំនួននៃបណ្តាខេត្តនៅ ក្នុងភូមិសាស្ត្រ ជាប់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក មានភ្លៀងធ្លាក់ខ្លាំង ។រីឯបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២២ទៅ២៤°C និងសីតុណ្ហភាពអតិបរមា មានពី ២៧ទៅ២៩ °C ហើយនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង ។ចំណែកឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤ទៅ២៦°C និងសីតុណ្ហភាពអតិបរមា មានពី ២៧ទៅ២៩°C ហើយនឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ ។

204183681_4908025145879529_2022642015992226731_n
ក្រសួងធនធានទឹកនិងឧតុនិយម បានណែនាំឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភ្លុតភ្លៀងផ្លូវ រន្ទះ និងខ្យល់កន្ត្រាក់ ។ ពិសេសអ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះ ភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៧ ដល់១០ខែកក្កដាឆ្នាំ២០២១ ៕

Comments

Related posts