ក្រុមអ្នកជួយសង្គ្រោះបន្តស្វែង រកអ្នកបាត់ខ្លួន ២៤ នាក់នៅក្នុងហេតុការណ៍បាក់ដីនៅប្រទេសជប៉ុន

 

 

វិទ្យុជាតិកម្ពុជា៖ កញ្ញា ខៀវ ណាវីន

 

ភ្នំពេញ៖.ក្រុមអ្នកជួយសង្គ្រោះ នៅក្នុងប្រទេសជប៉ុនបានបំបែកគ្នាដើម្បីស្វែងរកមនុស្ស២៤នាក់ ដែលកំពុងបាត់ខ្លួន បន្ទាប់ពីមាន ភ្លៀងធ្លាក់យ៉ាងខ្លាំងបានបង្កជាការបាក់ដីនៅទីក្រុងសមុទ្រ Atami កាលពី ៣ ថ្ងៃមុន ដែលបានសម្លាប់មនុស្ស ៤ នាក់។IMG_20210706_104631_713

នេះបើយោងតាមកាចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកក្កដានេះ។ការរអិលបាក់ដីបានកើតឡើង នៅប្រហែលម៉ោង ១០:៣០ នាទីព្រឹកថ្ងៃសៅរ៍។ លោក Hiroki Onuma អ្នកនាំពាក្យក្រុង Atami បានប្រាប់រ៉យទ័រថា “ យើងមិនទាន់ទទួលបានព័ត៌មានថ្មីណាមួយស្តីពីអ្នកនៅរស់នៅឡើយទេ។ក្នុងប្រតិបត្តិការនេះក្រុមអ្នកជួយសង្គ្រោះពឹងផ្អែកដោយខ្លួនគេទាំងស្រុង ព្រោះគេមិនអាចប្រើគ្រឿងម៉ាស៊ីនធុនធ្ងន់បានទេ ដោយខ្លាច ប៉ះពាល់ដល់អ្នកនៅរស់រានមានជីវិតដែលស្ថិតនៅក្រោមបាតភក់។ ទីក្រុងAtami មានប្រជាជនរស់នៅ ៣៦.០០០ នាក់ ជាតំបន់ភាគនិរតីនិងមានភាព ល្បីល្បាញដោយសាររមណីយដ្ឋានទឹកក្តៅ។ការបាក់ដីនេះគឺបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ - រួមមានការរញ្ជួយដីការផ្ទុះភ្នំភ្លើងនិងរលកយក្សស៊ូណាមិដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសជប៉ុនដែលរដ្ឋធានីតូក្យូគ្រោងនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដាខាងមុខ នេះទៅ៕IMG_20210706_104633_875

Comments

Related posts