វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញការអនុវត្តយុទ្ធសាស្ត្រទាំង៦ចំណុច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធទប់ ស្កាត់នឹងជំងឺកូវីដ-១៩ឱ្យទទួលប្រសិទ្ធភាពខ្ពស់ ធានាសុវត្ថិភាពទប់ស្កាត់ការចម្លងទៅដល់ប្រជាពលរដ្ឋ ។
ការជំរុញអនុវត្តយុទ្ធសាស្រ្តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី៦ ខែកក្កដានេះ តាមប្រព័ន្ធវីដេអូ ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈ ស្ដីពីការចាត់ចែងជំរុញការអនុវត្តយុទ្ធសាស្ត្រទាំង៦ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធទប់ ស្កាត់នឹងជំងឺកូវីដ-១៩ ក្រោមអធិបតីភាពឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក)។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមាន ប្រសាសន៍ថា ការធ្វើតេស្តរហ័សរកអង់ទីហ្សែន កូវីដ- ១៩ ជាកិច្ចការងារមួយក្នុង ចំណោមយុទ្ធសាស្ត្រទាំង៦ ចំណុចរបស់សម្ដេចតេជោ ដែលយើងត្រូវយកចិត្តទុក ដាក់ ដើម្បីអនុវត្តឱ្យទទួលបានជោគជ័យ។
ឯកឧត្តមបានជំរុញឱ្យមាន ការធ្វើចត្តាឡីស័កចំពោះអ្នកដែលមកពីខាងក្រៅប្រទេស ពោលគឺឱ្យពួកគាត់ធ្វើចត្តាឡី ស័កចំនួន១៤ថ្ងៃនៅក្នុងមណ្ឌលចត្តាឡីស័កនិងបន្តឱ្យធ្វើចត្តាឡីស័កចំនួន៧ថ្ងៃទៀតនៅផ្ទះ ដើម្បីឱ្យគ្រប់ចំនួន២១ថ្ងៃ ដែលងាយ ស្រួលក្នុងការតាមដានពីស្ថានភាពសុខភាព។
បន្ថែមពីលើនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ជុំវិញទីតាំងដែលមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺ-១៩ ដែលមានដូចជា ការជួបជុំផឹកស៊ីដែលមានមនុស្សច្រើន ទីតាំងក្លឹបកំសាន្ត ខារ៉ាអូខេ ដែលត្រូវតែមានវិធានការឱ្យបានម៉ឺងម៉ាត់បំផុត ៕
Comments