មន្រ្តីជំនាញកំពុងពន្លឿនការស្ថាបនាប្រព័ន្ធលូខ្នាតធំក្រោមដីជម្រៅ៤ទៅ៦ម៉ែត្រនៅតំបន់វត្តភ្នំ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

ភ្នំពេញ៖ មន្រ្តីជំនាញកំពុងពន្លឿនការស្ថាបនាប្រព័ន្ធលូខ្នាតធំក្រោមដីជម្រៅ៤ទៅ៦ ម៉ែត្រនៅតំបន់វត្តភ្នំ ដើម្បីជំរុញការស្ថាបនាប្រព័ន្ធលូនេះឱ្យហើយតាមការកំណត ដែលឈានទៅរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងប្រកបដោយប្រសិទ្ធភាព។

   មន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញនិងក្រុម ការងារនៃគម្រោងការពារទឹក ជំនន់ កែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤នៅព្រឹកថ្ងៃទី៦ ខែកក្កដានេះ បានចុះពិនិត្យប្រព័ន្ធលូ ក្រោមដីជាច្រើនរយម៉ែត្រ ជាមួយនឹងការចុះពិនិត្យ មើលការសាងសង់ស្ថានីយបូមទឹកមុខCDC ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំ ពេញ ដែលជាជំនួយឥត សំណងរបស់ប្រទេសជប៉ុនតាមរយៈចៃកា ។

   លោកH.MeaDA ទីប្រឹក្សាត្រួតពិនិត្យចៃកា របស់ក្រុម ហ៊ុនCTI បានឱ្យដឹងថា ការជីកដាក់លូក្រោមដីទំហំធំដែលអាចឱ្យមនុស្សចេញ ចូលបាននេះ ជាប្រព័ន្ធលូ ស្ថិតក្នុងគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤របស់ចៃកា ដោយចាប់ពីផ្លូវលេខ ៤៧ ដល់រង្វង់មូលគួចកា ណុង ពីរង្វង់មូលគួចកាណុង ដល់ផ្លូវលេខ៨៨ ដាក់លូទំហំ ១,៨ម៉ែត្រ, ផ្លូវលេខ៨៨ ចាប់ ពីផ្លូវលេខ៤៧ ដល់ផ្លូវព្រះស៊ី សុវត្ថិ ដាក់លូទំហំ២,៣០ ម៉ែត្រ , ផ្លូវលេខ៤៧ ពីវត្តភ្នំដល់ផ្លូវលេខ៨៨ ដាក់លូទំហំ ១,៨ម៉ែត្រ រហូតមកដល់ស្ថានីយបូមទឹកមុខCDC ទន្លេសាប ។ 

    លោកបន្តថា ក្នុងគម្រោងនេះក៏មានការកសាងអាងស្តុក ទឹកដែលមានទំហំ បណ្តោយប្រវែង១៣៥ម៉ែត្រ ទទឹង១៣ ម៉ែត្រ និងមានជម្រៅ៤ម៉ែត្រ ដែលអាចផ្ទុកទឹកបាន៦៥០០ ម៉ែត្រគូប។ 

  លោកបន្តទៀតថា ស្ថានីយបូមទឹកថ្មីនេះ ជាស្ថានីយបូម ទឹកទី៦ ដែលមានសមត្ថភាពបូមទឹកបាន ១,៤ ម៉ែត្រគូប ក្នុង១វិនាទី ជាមួយការបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិចាប់សំរាមផងដែរ ។ គម្រោងនេះ គ្រោងនិងភ្ជាប់លូផ្សេងៗទៀត ចូលមកប្រព័ន្ធលូមេថ្មីនេះ នៅក្នុងអំឡុងខែតុលាខាងមុខនេះ ។ ក្រោយបញ្ចប់គ្រោងនេះហើយ វាអាចរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងខាងកើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វានិងមួយផ្នែកខ្លះទៀត នៅខណ្ឌទួលគោក។IMG_20210706_193559_900

  គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៤ខែមីនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា។ គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤ របស់ចៃកានេះ មានទឹកប្រាក់សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិ បាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុក ទឹកក្រោមដី ស្ថានីយបូមទឹករបារត្រងសំរាមមេកានិចស្វ័យប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក ៕

👉ចង់បានព័ត៌មានផ្លូវការ ច្បាស់លាស់ សប្បូរបែប គឺមាននៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

https://t.me/RadioNationalofKampuchea
យូធូបវិទ្យុជាតិកម្ពុជា
https://www.youtube.com/channel/UCyPLwbAuiObSvLTePPSUI8A/featured
គេហទំព័រវិទ្យុជាតិកម្ពុជា

IMG_20210706_193604_835

Comments

Related posts