ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ក្រើនរំឭកឲ្យមន្ត្រីឆ្មាំ នាំគ្នាបង្កើនសកម្មភាពល្បាតដើម្បីអភិរក្សត្រីមេពូជ

វិទ្យុជាតិកម្ពុជា ៖ លោក គឹមហឿនស្ទឹងត្រែង
ភ្នំពេញ ៖ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានក្រើនរំឭកឲ្យប្រជាសហគមន៍នេសាទនិងមន្ត្រីឆ្មាំ រួមគ្នាបង្កើនសកម្មភាពល្បាត ដើម្បីបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ ឲ្យមានប្រសិទ្ធភាពក្នុងការអភិរក្សត្រីមេពូជ ។

photo_2021-07-07_07-30-24 (2)
  ក្នុងឱកាសផ្តល់គ្រឿងបរិភោគនិងសម្ភារបម្រើឲ្យមធ្យោបាយល្បាតជូនសហគមន៍នេសាទនិងក្រុមឆ្មាំ នៅទីស្នាក់ការអភិរក្សត្រីមេពូជ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៦កក្កដា លោក ទំ នី រ៉ួ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថា៖ការដែលនាំគ្នាច្រើន ចុះល្បាតបានញឹកញាប់ វាជារនាំងមួយធ្វើឲ្យជនសង្ស័យខ្លាចរអារ មិនហ៊ាននេសាទក្នុងតំបន់ស្នូលរបស់យើងទេ ហើយពេលប្រដេញចាប់ ជនខិលខូច  ក្រុមល្បាតទាំងអស់ត្រូវប្រមូលយកនូវវត្ថុតាងឲ្យបានគ្រប់គ្រាន់ ងាយស្រួលនាំខ្លួនជនសង្ស័យ យកទៅឲ្យស្ថាប័នច្បាប់ ដាក់ទោសឲ្យបានធ្ងន់ធ្ងរ។

photo_2021-07-07_07-31-13
  លោកបន្តថា៖ជាងនេះទៀត បងប្អូនត្រូវប្រើឆន្ទៈរបស់ខ្លួន បំពេញកាតព្វកិច្ចឲ្យកាន់តែល្អប្រសើឡើង ព្រោះសហគមន៍នេសាទ និងឆ្មាំទាំងអស់សុទ្ធតែបានក្រសួងកសិកម្មផ្តល់សេចក្តីទុកចិត្តនិងបានបង្កើតឡើងស្របច្បាប់ ក្នុងគោលបំណងអភិរក្សធនធានមច្ឆជាតិ របស់យើង។ 
លោក ហោ សុភ័ណ្ឌ សហជិកឆ្មាំអភិរក្សត្រីមេពូជ ស្រុកសៀមបូក បានបញ្ជាក់ថា៖ ការងារនេះ ប្រជាសហគមន៍បានរួមគ្នាធ្វើជាង១០មក ហើយ តែគ្មានប្រសិទ្ធភាពទេ ព្រោះសកម្មភាពល្បាតយើងធ្វើតែពេលថ្ងៃ ចំណែកជនសង្ស័យលួចប្រព្រឹត្តបទល្មើសនៅពេលយប់ ។ 

photo_2021-07-07_07-30-25
  លោកបន្តថា៖ កន្លងមកនៅពេលឃាត់បានជនសង្ស័យបញ្ជូនទៅឲ្យមន្ត្រីជំនាញ តែមិនមានការដាក់ទោសទ័ណ្ឌអ្វីទៅតាមច្បាប់ធ្ងន់ធ្ងរទេ ឃើញតែលែងមកវិញ ។

photo_2021-07-07_07-30-24
 លោកស្រី សម វិចិត្រ ប្រធានខណ្ឌជលផលខេត្ត បានកត់សម្គាល់ថា៖ហេតុផលនេះ ពិតជាមានដូច្នេះមែនតែទោះជាយ៉ាងណា យើងនៅតែរួមគ្នាអនុវត្តបន្ត ព្រោះបច្ចុប្បន្នបទល្មើសទាំងនេះបានថយចុះប្រមាណជាង៧០ភាគរយហើយ  ចំណែកប្រជាអ្នកនេសាទជាង ៩០ភាគរយដែលពួកគាត់បានយល់ដឹងនិងចូលរួមអភិរក្សត្រីមេពូជក្នុងរដូវបិទនេសាទនេះ។

photo_2021-07-06_20-26-12 (2)
 សូមបញ្ជាក់ថា៖ជាង៦០ថ្ងៃកន្លងមកនេះក្រុមល្បាត បានចុះធ្វើសកម្មភាពបានជាង១០០លើក បានអប់រំប្រជាអ្នកនេសាទបាន៣០២នាក់ ធ្វើកិច្ចសន្យា១៧៦នាក់និងដកហូតមងបណ្តែតនៅតាមអន្លង់អភិរក្សបាន ១១,៨១០ម៉ែត្រ ទូក២គ្រឿង ក្បាលឆក់២គ្រឿងផងដែរphoto_2021-07-06_20-26-12

Comments

Related posts