វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ នៅថ្ងៃព្រហស្បតិ៍នេះប្រទេសកូរ៉េខាងត្បូងបានរាយការណ៍អំពីការកើនឡើងនូវករណីកូវីដ-១៩ ខ្ពស់បំផុតត្រឹមតែរយៈពេលមួយថ្ងៃ ខណៈដែលក្រុមមន្រ្តីកំពុងពិចារណាបិទទ្វារពាក់ កណ្តាលទីក្រុងសេអ៊ូលដែលជាចំណុចកណ្តាលនៃការកើនឡើងថ្មីៗនេះ។នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកក្កដា។
ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺរបស់ប្រទេសកូរ៉េខាងត្បូង (KDCA) បានឱ្យដឹងថា បើគិតត្រឹមថ្ងៃពុធមានការឆ្លងដល់ទៅដល់ ១,២៧៥ ករណី។យោងតាមទិន្នន័យរបស់ KDCA បានបង្ហាញថា ប្រហែលជា ៨០ ភាគរយ នៃករណីឆ្លងក្នុងស្រុកចំនួន ១,២៧៥ ត្រូវបានកត់ត្រានៅក្នុងតំបន់សេអ៊ូលរួមមានខេត្ត Gyeonggi និងទីក្រុង Incheon ។អាជ្ញាធរសុខាភិបាលបាននិយាយថាទីក្រុងសេអ៊ូលនឹងបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការដាក់ចេញនូវវិធានការឃ្លាត ឆ្ងាយសង្គម។ទីក្រុងនេះបានកត់ត្រាករណីថ្មីចំនួន ៥៤៥ ករណីនៅថ្ងៃពុធនិង ៥៧៧ នៅថ្ងៃអង្គារ។
នៅក្រោមការរឹតត្បិតប្រជា ជនត្រូវបានគេណែនាំឱ្យស្នាក់ នៅក្នុងផ្ទះឱ្យបានច្រើនតាម ដែលអាចធ្វើទៅបាន សាលា រៀនត្រូវបានបិទហើយការជួប ជុំគ្នាឬព្រឹត្តិការណ៍ផ្សេងទៀតត្រូវបានហាមឃាត់។ក្លឹបរាត្រីនិងរង្គសាលត្រូវបានបិទហើយភោជនីយដ្ឋាននិងហាងកាហ្វេត្រូវបានអនុញ្ញាតឱ្យកន្លែងអង្គុយត្រូវមានកំណត់ហើយត្រូវបិទត្រឹមម៉ោង ១០ យប់។
សូមបញ្ជាក់ថា ករណីកូវីដសរុបនៅប្រទេសកូរ៉េខាងត្បូងមានចំនួន ១៦៤.០២៨ នាក់ដោយនិងមានអ្នកស្លាប់ ២.០៣៤ នាក់៕
Comments