ប្រទេសវៀតណាមពង្រីកការទប់ស្កាត់វីរុសកូវីដ-១៩ ខណ:ដែលអ្នកឆ្លងមានការកើនឡើង

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន

អន្តរជាតិ ៖ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា នឹងដាក់កម្រិតលើចលនានៅក្នុងទីក្រុង Can Tho រយៈពេល ១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃចន្ទនេះ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃវីរុសកូវីដ-១៩។
នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។ប្រទេសវៀតណាមបានប្រឈមមុខនឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ចាប់តាំងពីចុងខែមេសាដោយការឆ្លងប្រចាំថ្ងៃមានការកើនឡើង។ក្រសួងសុខាភិបាល វៀតណាមបានរាយការណ៍ពីការឆ្លងថ្មីមានចំនួន ១,៩៥៣ នាក់កាលពីថ្ងៃអាទិត្យនិងនៅថ្ងៃសៅរ៍មានចំនួន ១.៨៥៣ នាក់។

photo_2021-07-12_09-35-06
រដ្ឋាភិបាលបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាទីក្រុង Can Tho គឺជាទីក្រុងដែលនៅភាគខាងត្បូងនៃប្រទេសវៀតណាមនិងមានប្រជាជនរស់នៅចំនួន ១លាន២សែននាក់ ហើយនៅក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះត្រូវបានគេរកឃើញអ្នកឆ្លងវីរុសមានចំនួន ៧ ករណី។ប្រទេសវៀតណាមមានអ្នកឆ្លងសរុបចំនួន ២៩,៨១៦ នាក់និងអ្នកស្លាប់មានចំនួន ១១៦ នាក់ ចាប់តាំងពីមានការឆ្លងរីករាលដាលមក។រយៈពេលជាងមួយអាទិត្យមកនេះ ប្រទេសវៀតណាមបានចាប់ផ្តើមដាក់កម្រិត ចលនានៅក្នុងទីក្រុងធំៗរួមមានទាំងមជ្ឈមណ្ឌលសេដ្ឋកិច្ចហូជីមិញនិងរដ្ឋធានីហាណូយផង៕

photo_2021-07-12_09-35-05

Comments

Related posts