ប្រទេសម៉ាឡេស៊ីរាយការណ៍ពីការថយចុះនៃចំនួនអ្នកឆ្លងនិងស្លាប់ដោយសារកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖  ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ មានការថយចុះអំពីករណីឆ្លងកូវីដ-១៩ ដែលមានចំនួន ៨,៥៧៤ ករណី។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែកក្កដានេះ។

photo_2021-07-13_09-29-22 (2)
ចំនួនឆ្លងជាងពាក់កណ្តាលនៃករណីទាំងនោះបានកើតឡើងក្នុងតំបន់ Selangor ចំនួន ៤,៣០៨ ករណីនិងនៅកូឡាឡាំពួរចំនួន ៦០៩ ករណី។ លោក Noor Hisham Abdullah អគ្គនាយកសុខាភិបាលម៉ាឡេស៊ី បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១០២ នាក់ ដោយអ្នកទាំងនោះ មានអាយុចន្លោះពី ២៩ ទៅ ៨៦ ឆ្នាំ ក្នុងនោះមានចំនួន១៤ នាក់បានស្លាប់មុនពេលបញ្ចូនទៅដល់មន្ទីពេទ្យ។

photo_2021-07-13_09-29-22 (3)
ប្រទេសម៉ាឡេស៊ីបានឈានចូលទៅក្នុងការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ នៅថ្ងៃទី ១ ខែមិថុនាភ្លាមៗ បន្ទាប់ពីបានរកឃើញ ករណីថ្មីឆ្លងចំនួន ៩០០០ ករណីជាលើកដំបូងនៅថ្ងៃទី ២៩ ខែឧសភា។ គិតត្រឹមថ្ងៃច័ន្ទទី១២កក្កដាម្សិលមិញនេះ ប្រទេសម៉ាឡេស៊ី មានករណីឆ្លងសរុបចំនួន ៨៤៤,៨៧០ ករណីដែលក្នុងនោះមានចំនួន ៩១,២៧២ នាក់កំពុងព្យាបាល ហើយអ្នកស្លាប់មានចំនួន ៦,២៦០ នាក់៕

Comments

Related posts