កូរ៉េខាងត្បូងរាយការណ៍អំពីការកើនឡើង៧ថ្ងៃជាប់គ្នានៃវីរុសកូវីដ-១៩

 

 

វិទ្យុជាតិកម្ពុជា៖ កញ្ញា ខៀវ ណាវីន 

 

អន្តរជាតិ៖ ប្រទេសកូរ៉េខាង ត្បូងបានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួន ១,១៥០ សម្រាប់ថ្ងៃចន្ទ ទី១២ កក្កដាដែលជាថ្ងៃត្រូវបានអនុវត្ត យ៉ាងតឹងរ៉ឹងបំផុតទៅលើប្រជាជននិងសកម្មភាពអា ជីវកម្មនៅក្នុងទីក្រុងសេអ៊ូលខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ។IMG_20210713_164140_799

   ទិន្នន័យពីទីភ្នាក់ងារត្រួត ពិនិត្យនិងបង្ការជំងឺរបស់ប្រទេសកូរ៉េ (KDCA) នៅថ្ងៃអង្គារនេះបានបង្ហាញថាមានការឆ្លងចំនួន ១,០០០ នាក់សម្រាប់ថ្ងៃទី ៧ បើទោះបីជាវាមានអត្រាទាបជាងកាលពីសប្តាហ៍មុនក៏ដោយ។បន្ទាប់ពីប្រជាជនដែលមានអាយុច្រើន និងអ្នកដែលងាយរងគ្រោះបានទទួលថ្នាំបង្ការ គេឃើញថាអត្រាឆ្លងមានការថយចុះជាងមុន។ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួន ១៧០,២៩៦ នាក់និងស្លាប់មានចំនួន ២,០៤៨ នាក់។ 

  រលកនៃការឆ្លងថ្មីៗនេះបានជំរុញឱ្យរដ្ឋាភិបាលដាក់ការរឹតត្បិតក្នុងរដ្ឋធានីសេអ៊ូលនិងតំបន់ជិតខាងដែលចាប់ផ្តើមនៅថ្ងៃច័ន្ទរួមទាំងការហាម ឃាត់ការប្រមូលផ្តុំមនុស្សច្រើនជាងពីរនាក់បន្ទាប់ពីម៉ោង ៦ ល្ងាច៕IMG_20210713_164137_823

Comments

Related posts