វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ រដ្ឋាភិបាលបាននិយាយថា វ៉ាក់សាំងកូវីដ- ១៩ជិត ២ លានដូស នឹងទៅដល់កោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ ដែលរួមមានការទិញដោយខ្លួនឯងនិងការបរិច្ចាគជាលើកទីបីពីប្រទេសជប៉ុននៅពេលកោះនេះ កំពុងបង្កើនការចាក់វ៉ាក់សាំងដើម្បីបង្ការការរាតត្បាតនៃវីរុស។
នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២១នេះ។
អ្នកនាំពាក្យខុទ្ទកាល័យលោក Lo Ping-cheng បាននិយាយថា ការមកដល់របស់វ៉ាក់សាំងនេះ នឹងមានពីក្រុមហ៊ុន AstraZeneca Plc (AZN.L) ចំនួន ៥៥០,០០០ ដូស និង ពីក្រុមហ៊ុន Moderna Inc (MRNA.O) ចំនួន ៣៥០,០០០ ដែលជាផ្នែកមួយនៃការទិញដោយផ្ទាល់របស់រដ្ឋាភិបាលដែលបានប្រកាសកាលពីមុន។ លោកបានបន្ថែមទៀតថា វ៉ាក់សាំង AstraZeneca ចំនួនជិតមួយលានដូសក៏បានមកដល់ដែលហើយក៏ជាការបរិច្ចាគពីប្រទេសជប៉ុនផងដែរ។
ប្រមាណ ២០ ភាគរយនៃប្រជាជន ២៣លាន៥សែននាក់របស់តៃវ៉ាន់បានទទួលវ៉ាក់សាំងយ៉ាងតិចមួយដូស ហើយមានប្រជាជនប្រមាណ ១ ភាគរយប៉ុណ្ណោះបានទទួល ការចាក់វ៉ាក់សាំងពេញលេញ ។
សូមបញ្ជាក់ថា ចាប់តាំងពីមានការរាតត្បាតមកកោះតៃវ៉ាន់បានរាយការណ៍ថា មានអ្នកឆ្លងសរុបចំនួន ១,៣២៨ ករណីនិងស្លាប់មានចំនួន ៧៥៣ នាក់៕
Comments