ប្រទេសឥណ្ឌាបញ្ជាប្រើវ៉ាក់សាំងចំនួន ៦៦០ លានដូស នៅពេលកង្វះខាតវ៉ាក់សាំង

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

អន្តរជាតិ ៖ សារព័ត៌មាននៅឥណ្ឌាបានផ្សាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលឥណ្ឌាបានបញ្ជាឱ្យចាក់វ៉ាក់សាំងចំនួន ៦៦០ លានដូសសម្រាប់ខែ សីហា ដល់ខែធ្នូ ដែលជាលទ្ធកម្មធំបំផុតរបស់ខ្លួន។
ក្រុមអ្នកជំនាញបាននិយាយថា កង្វះខាតអាចធ្វើឱ្យមនុស្សរាប់លាននាក់ងាយរងគ្រោះប្រសិនបើការឆ្លងនេះកើន ឡើងម្តងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកក្កដា។ 

ក្រុមអ្នកជំនាញបាននិយាយថា រដ្ឋាភិបាលមានគោលបំ ណងឱ្យមនុស្សពេញវ័យចំនួន ៩៤៤ លាននាក់មកទទួល យកវ៉ាក់សាំងនៅត្រឹមខែធ្នូនេះ។ 

photo_2021-07-16_14-59-12
      រដ្ឋមួយចំនួនបានរាយ ការណ៍អំពីកង្វះខាតវ៉ាក់សាំងដោយមានមជ្ឈមណ្ឌលជា ច្រើនត្រូវបានបិទហើយមនុស្សត្រូវរង់ចាំរាប់ម៉ោងនៅឯកន្លែងផ្សេងទៀតសម្រាប់ការចាក់វ៉ាក់សាំង។ កាសែត The Times បានរាយការណ៍ថា រដ្ឋាភិបាលបានបញ្ជាទិញវ៉ាក់សាំង AstraZeneca (AZN.L) ដែលផលិតក្នុងស្រុកចំនួន ៣៧៥ លានដូស បន្ថែមទៀត និង Covaxin ចំនួន ២៨៥ លានដូស។ ការចាក់វ៉ាក់សាំង Sputnik V របស់រុស្ស៊ីនៅប្រទេសឥណ្ឌាក៏ត្រូវបានពន្យារពេលដែរដោយ សារតែកង្វះការនាំចូល។ 
   យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាបានរាយការណ៍នៅថ្ងៃសុក្រនេះថាមានករណីឆ្លងវីរុសថ្មីចំនួន ៣៨,៩៤៩ ករណីក្នុងរយៈ ពេល ២៤ ម៉ោងចុងក្រោយ។ 
    សូមបញ្ជាក់ថា ចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសឥណ្ឌាលើសពី ៣១ លាននាក់ហើយអ្នកស្លាប់សរុបមានចំនួន ៤១២,៥៣១ នាក់៕

Comments

Related posts