ប្រទេសឥណ្ឌូនេស៊ីរាយការណ៍ ពីកើនឡើងនៃចំនួនគ្រូពេទ្យដែលបានស្លាប់ដោយជំងឺកូវីដ-១៩ ក្នុងខែកក្កដានេះ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន

អន្តរជាតិ ៖ ការស្លាប់របស់វេជ្ជបណ្ឌិតដោយជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងយ៉ាងខ្លាំងនៅពាក់កណ្តាលខែកក្កដានេះ។ បើយោងតាមសមាគមវិជ្ជាជីវៈឲ្យដឹងថា ដោយសារតែវីរុស Delta បានបង្កឱ្យការស្លាប់ មានការកើន ឡើងនៅទូទាំងប្រទេស។

photo_2021-07-19_09-49-43
 នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ថ្ងៃទី១៨ ខែកក្កដានេះ។ មន្ត្រីមកពីសមាគមគ្រូពេទ្យឥណ្ឌូណេស៊ី (IDI) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្នុងអំឡុងថ្ងៃទី ១ ខែកក្កដាដល់ថ្ងៃទី ១៧ ខែកក្កដាមាន  វេជ្ជបណ្ឌិតសរុបចំនួន១១៤នាក់ បានស្លាប់ គឺស្មើនឹងជាង ២០ ភាគរយនៃចំនួនវេជ្ជបណ្ឌិតសរុប ៥៤៥ នាក់ដែលបានស្លាប់ដោយជំងឺកូវីដ-១៩ ចាប់តាំងពីមានការរាតត្បាតជំងឺនេះមក។ 

photo_2021-07-19_09-49-44
លោក Mahesa Paranadipa ជាមន្ត្រីជាន់ខ្ពស់ IDI បាននិយាយថាសមាគមមានការព្រួយបារម្ភថាប្រព័ន្ធវេជ្ជសាស្ត្រ ប្រហែលជាមិនអាចទប់ទល់បាននោះទេ។ ការស្លាប់របស់វេជ្ជបណ្ឌិតបានកើនឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសមានប្រជាជនច្រើនជាងគេទីបួននៅលើពិភពលោក ទោះបីជាមានអត្រាចាក់វ៉ាក់សាំងបាន ៩៥ ភាគរយក្នុងចំណោមបុគ្គលិកសុខាភិបាលក៏ដោយ។ រដ្ឋាភិបាលសម្រេចប្រើវ៉ាក់សាំង Moderna បន្ថែមពីវ៉ាក់សាំង Sinovac ទៅលើបុគ្គលិកសុខាភិបាល៕

Comments

Related posts