មីយ៉ាន់ម៉ាផ្តោតលើការចាក់វ៉ាក់សាំង ខណៈកូវីដ-១៩ កំពុងមានការកើនឡើងនៅប្រទេសនេះ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 
អន្តរជាតិ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាក្រសួង សុខាភិបាលដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ារំពឹងថា ប្រជាជនចំនួនពាក់កណ្តា លនឹងត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកក្កដានេះ។

photo_2021-07-20_13-56-19
 សារព័ត៌មាន Global New Light of Myanmar ដែលគ្រប់គ្រងដោយរដ្ឋបានរាយ ការណ៍ថា “វ៉ាក់សាំងត្រូវបាននាំចូលឥតឈប់ឈរដើម្បីធា នាថា ប្រជាជន ១០០ភាគរយ បានទទួលវ៉ាក់សាំងពេញ លេញ” ។ របាយការណ៍បាននិយាយថាវ៉ាក់សាំងរបស់ចិនប្រហែល ៧៥០,០០០ ដូស នឹងមកដល់នៅថ្ងៃព្រហស្បតិ៍ ។

photo_2021-07-20_13-56-19 (2)

អង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍មួយនៅថ្ងៃច័ន្ទថា ខ្លួនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងគួរឱ្យព្រួយបារម្ភនៅក្នុងករណីកូវីដ-១៩ ហើយរំពឹងថា ប្រទេសមីយ៉ាន់ម៉ានឹងទទួលបានវ៉ាក់សាំងគ្រប់គ្រាន់តាមរយៈ COVAX នៅឆ្នាំនេះសម្រាប់ ២០ ភាគរយនៃចំនួនប្រជាជនសរុប។ ទូរទស្សន៍ MRTV ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ដោយដក ស្រង់តួលេខរបស់ក្រសួងសុខាភិបាលថា ប្រទេសមីយ៉ាន់ម៉ាមានអ្នកស្លាប់ដោយកូវីដ-១៩ ចំនួន ២៨១ ករណីនៅថ្ងៃចន្ទនិងការឆ្លងថ្មីមានចំនួន ៥,១៨៩ ករណី។ ប៉ុន្តែពេទ្យនិងសេវាបុណ្យសពបាននិយាយថា ចំនួនពិតប្រាកដគឺខ្ពស់ជាងតួលេខរបស់រដ្ឋាភិបាលយោធា៕

photo_2021-07-20_13-56-18

Comments

Related posts