វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ ប្រទេសចិនបានរាយការណ៍អំពីចំនួនអ្នកឆ្លងកូវីដ-១៩ ថ្មីដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីខែមករាដែលត្រូវបានកើនឡើងនៅ ក្នុងខេត្តយូណានភាគនិរតី ដែលមានព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី ២០ ខែកក្កដានេះ។
គណៈកម្មការសុខាភិបាលជាតិនៃប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ប្រទេសចិនដី គោកបានកត់ត្រាករណីថ្មីចំនួន ៦៥ ករណីសម្រាប់ថ្ងៃទី ១៩ ខែកក្កដា វាជាចំនួនច្រើនបំផុតចាប់តាំងពីថ្ងៃទី ៣០ ខែ មករាមក។ ការឆ្លងភាគច្រើននៃករណីថ្មីនៅខេត្តយូណានមានចំនួន ៤១ ករណីដែលមានប្រភពមកពីបរទេសដែលពួកគេទាំងអស់ជាជនជាតិចិនដែលទើបត្រឡប់មកពីប្រទេសមីយ៉ាន់ម៉ា។ ករណីឆ្លងនៅក្នុងខេត្តយូណានបានចាប់ផ្តើមតាំងពីថ្ងៃទី ៤ ខែកក្ក ដាហើយនៅក្នុងទីក្រុង រូលី និង ឡុងឈួនដែលជាទីក្រុងតូចនៅតាមព្រំដែនប្រទេសចិនជាប់ជាមួយមីយ៉ាន់ម៉ាដែលបានរងការវាយប្រហារពីការឆ្លងរាលដាលយ៉ាងខ្លាំងចាប់តាំងពីខែមិថុនា។
ទីក្រុង រូលី គឺជាចំណុចឆ្លងកាត់ដីគោកដ៏សំខាន់មួយសម្រាប់ខេត្តយូណានដែលមានព្រំដែនចម្ងាយ ៤,០០០ គីឡូម៉ែត្រជាមួយប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម។
ប៉ូលីសបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅលើដងផ្លូវទាំងអស់ដើម្បីត្រួតពិនិត្យរាល់ចរាចរណ៍ចេញចូលនៅក្នុងខេត្ដ Xishuangbanna ដែលមានព្រំប្រទល់ជាប់នឹងប្រទេសមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា ករណីជំងឺកូវីដ-១៩ របស់ប្រទេសចិនសរុបមានចំនួន ៩២,៣៤២ ករណីដោយចំនួនអ្នកស្លាប់មានចំនួន ៤,៦៣៦ នាក់៕
Comments