ឥណ្ឌូនេស៊ីបន្តពង្រឹងការរឹតត្បឹតលើករណីកូវីដ-១៩ ពីព្រោះករណីឆ្លងនៅតែខ្ពស់

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 

អន្តរជាតិ ៖  ប្រធានាធិបតីឥណ្ឌូនេស៊ីបានពង្រឹងការរឹតត្បិតរហូតដល់ថ្ងៃទី ២៥ ខែកក្កដា ខណៈចំនួននៃការឆ្លងកូវីដ-១៩ នៅតែខ្ពស់ ហើយនឹងបន្ធូរបន្ថយបន្តិចម្តងៗ នៅសប្តាហ៍ក្រោយប្រសិនបើការឆ្លងធ្លាក់ចុះ។ យោងតាមការចេញផ្សាយរបស់Reuters ករណីឆ្លងកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី នាពេលបច្ចុប្បន្ន ស្ថិតក្នុងលំដាប់ខ្ពស់បំផុតនៅលើពិភពលោក ដោយសារតែការរីករាលដាលយ៉ាងលឿនរហ័សនៃវីរុសនេះ ទោះបីជាមានការដាក់កំហិតយ៉ាងតឹងរ៉ឹងលើប្រជាជននៅពេលនេះក៏ដោយ។

photo_2021-07-20_13-58-09-1

 កាលពីថ្ងៃទី ៣ ខែកក្កដា ប្រទេសឥណ្ឌូនេស៊ី បានដាក់ការរឹតត្បិតនៅកោះជ្វា កោះបាលីនិងបណ្តាទីក្រុងនានានៅទូទាំងប្រជុំកោះនេះ រួមមាន កាត់បន្ថយការធ្វើដំណើរនិងបិទផ្សារលក់ទំនិញ។ លោក Jokowi ប្រធានាធិបតីឥណ្ឌូនេសុី បាននិយាយថា បន្ទាប់ពីការរឹតត្បិតបានចាប់ផ្តើមចំនួននៃការឆ្លងក៏បានធ្លាក់ចុះខ្លះ។ លោកបាននិយាយនៅក្នុងសុន្ទរកថាមួយថា“ ប្រសិនបើចាប់ពីថ្ងៃទី ២៦ ខែកក្កដា និន្នាការនៃករណីកូវីដ-១៩ នៅតែបន្តធ្លាក់ចុះនោះរដ្ឋាភិបាលនឹងចាប់ផ្តើមបន្ធូរបន្ថយបន្តិចម្តងៗ ” ។ កាលពីសប្តាហ៍មុនអ្នកឆ្លងមានចំនួនប្រហែលជា ៥0,000 ករណីក្នុងមួយថ្ងៃ។ លោក Tri Yunis Miko Wahyonoអ្នកជំនាញផ្នែករោគសាស្ត្រមកពីសាកលវិទ្យាល័យឥណ្ឌូនេស៊ីបាននិយាយថារដ្ឋាភិបាលមិនគួរពឹងផ្អែកលើចំនួននៃការឆ្លងជារង្វាស់ក្នុងការសម្រេចថាតើត្រូវបន្ធូរបន្ថយក្នុងការទប់ស្កាត់នោះទេ៕

photo_2021-07-21_09-18-13

Comments

Related posts