ប្រទេសចិនជម្លៀសមនុស្សរាប់ពាន់នាក់ ខណៈព្យុះបានរាលដាលនៅភាគខាងជើង

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ មនុស្សរាប់ម៉ឺននាក់កំពុងត្រូវបានជម្លៀសចេញពីតំបន់រងគ្រោះដោយទឹកជំនន់នៅភាគកណ្តាលប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលក្រុមមន្រ្តីបានរកឃើញចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងដែលបានជន់លិចនៅខេត្តហឺណានអស់រយៈពេលជិតមួយសប្តាហ៍រហូតដល់ទៅ ៣៣ នាក់។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters ថ្ងៃទី២២ ខែកក្កដានេះ។ 

photo_2021-07-22_10-59-56
     ទីប្រជុំជនជាច្រើនត្រូវបានលិចលង់ហើយដំណាំត្រូវបានបំផ្លិចបំផ្លាញដោយសារអាកាសធាតុធ្ងន់ធ្ងរបានរាលដាលទៅភាគខាងជើងដោយទីភ្នាក់ងារព័ត៌មានស៊ីនហួបានរាយការណ៍ពីការខាត បង់សេដ្ឋកិច្ចដោយផ្ទាល់ចំនួនជាង១៨៩ លានដុល្លារ) ។   ការិយាល័យអាកាសធាតុខេត្តនៅថ្ងៃព្រហស្បតិ៍នេះ បានបង្កើនការព្រមានពីព្យុះសម្រាប់ទីក្រុងចំនួន ៤ នៅភាគខាងជើងនៃខេត្តហឺណាន - ស៊ីនស៊ៀង អានយ៉ាង ហឺជីនិងចូវហ្សូ បានឡើងកម្រិតពណ៌ក្រហមដែលជាកម្រិត ខ្ពស់បំផុតនៃប្រព័ន្ធព្រមានអាកាសធាតុពណ៌ ៤ ជំហាន ។ ក្រុមជួយសង្គ្រោះបានប្រើក្បូនកៅស៊ូដើម្បីដឹកអ្នកស្រុកទៅកន្លែងមានសុវត្ថិភាព។

photo_2021-07-22_10-59-53
   ក្រុមអ្នកស្ម័គ្រចិត្តមានគ្នា ១៥ នាក់មកពីក្រុមហ៊ុនសំណង់មួយដែលមានមូល ដ្ឋាននៅខេត្តស៊ីឈួន កំពុងដឹកជញ្ជូនអ្នកស្រុកដែលជាប់នៅក្នុងខុនដូខ្ពស់តាមទូកទៅកន្លែងមានសុវត្ថិភាព។ 
   ស៊ីនហួបាននិយាយថា គិតត្រឹមល្ងាចថ្ងៃពុធមនុស្សជាង ៤៧០,០០០ នាក់និងដំណាំជាង ៥៥,០០០ ហិកតាត្រូវបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់នៅតំបន់ Xinxiang ។

Comments

Related posts