អាជ្ញាធរថៃសុំទោសចំពោះការចាក់វ៉ាក់សំាងយឺតយ៉ាវ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 
អន្តរជាតិ ៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃបានរាយការ ណ៍អំពីករណីកូវីដ-១៩ថ្មីចំនួន ១៣,៦៥៥ ដែលជាកំណត់ត្រាខ្ពស់ប្រចាំថ្ងៃរយៈពេល ២ថ្ងៃជាប់ៗគ្នានិងបាននាំឱ្យមានករណីឆ្លងសរុបដល់ទៅចំនួន៤៥៣,១៣២ ករណី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាន CNA ថ្ងៃទី២២ ខែកក្កដានេះ។

photo_2021-07-22_15-11-12
   ក្រុមការងារកូវីដ-១៩ របស់ប្រទេសថៃក៏បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៨៧ នាក់បន្ថែមទៀតដែលនាំឱ្យមានអ្នកស្លាប់សរុបចំនួន ៣,៦៩៧ នាក់។ ប្រទេសថៃកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃវីរុសនេះ ហើយពេលនេះប្រទេសថៃក៏កំពុងមានករណីថ្មីនិងអ្នកស្លាប់កើនឡើងខ្ពស់ស្ទើរតែរាល់ ថ្ងៃ។ នៅថ្ងៃពុធប្រធានវិទ្យា ស្ថានចាក់វ៉ាក់សាំងជាតិបានសុំអភ័យទោសចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ យឺតយ៉ាវ។ 

photo_2021-07-22_15-11-11
   លោក Nakorn Premsri បានថ្លែងនៅក្នុងសន្និសីទសារ ព័ត៌មានថា "ខ្ញុំសូមអភ័យ ទោសចំពោះប្រជាជនព្រោះថាវិទ្យាស្ថានវ៉ាក់សាំងជាតិមិន បានគ្រប់គ្រងចំនួនវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ស្ថានភាពនោះទេ ទោះបីយើងបានព្យាយាមអស់ពីសមត្ថភាពក៏ដោយ" ។ 

photo_2021-07-22_15-11-10 (2)
    លោកបាននិយាយថាប្រទេសថៃកំពុងស្ថិតក្នុងដំណើរការនៃការចូលរួមជាមួយ COVAX ហើយលោករំពឹងថា ប្រទេសនេះនឹងអាចទទួលបានវ៉ាក់សាំងនៅត្រីមាសទី ១ ឆ្នាំ ២០២២ ។ ប្រទេសថៃគឺជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលមិនបានចូលរួមជាមួយ COVAX។ 

photo_2021-07-22_15-11-10
      រដ្ឋាភិបាលបាននិយាយកាលពីខែកុម្ភៈថា ចាប់តាំងពីប្រទេសថៃត្រូវបានគេចាត់ថ្នាក់ជាប្រទេសមានប្រាក់ ចំណូលមធ្យមគេនឹងមិនទទួលបានវ៉ាក់សាំងឥតគិតថ្លៃឬមានតម្លៃថោកពីកម្មវិធីនេះទេ។ ប្រទេសថៃបានផ្តល់វ៉ាក់ សាំងប្រហែល ១៤លាន ៨ សែនដូស។ ប្រជាជនប្រហែល ១១លាន៣សែននាក់ឬ ១៦ ភាគរយនៃប្រជា ជនចំនួន ៦៩ លាននាក់របស់ប្រទេសនេះបានទទួលយ៉ាង ហោចណាស់មួយដូស៕

Comments

Related posts