វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ មន្រ្តីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងការបាក់ដីបង្កឡើងដោយភ្លៀងមូសុងខ្លាំងនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ១៥៩ នាក់ដោយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្សរាប់សិបនាក់ទៀតដែលកំពុងតែបាត់ខ្លួន។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែកក្កដានេះ។
ឆ្នេរភាគខាងលិចរបស់ប្រទេសនេះត្រូវបានជន់លិចដោយភ្លៀងខ្លាំងចាប់តាំងពីថ្ងៃព្រហស្បតិ៍ ហើយនាយកដ្ឋានឧតុនិយមឥណ្ឌាបានព្រមានពីការធ្លាក់ភ្លៀងបន្ថែមទៀតក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ។ ទឹកជំនន់និងការបាក់ដីគឺជារឿងធម្មតានៅរដូវមូសុងរបស់ប្រទេសឥណ្ឌា។ ក្រុមអ្នកជំនាញនិយាយថា ការផ្លាស់ប្តូរអាកាសធាតុបានបណ្តាលឱ្យទឹកជំនន់ប្រចាំឆ្នាំមានការកើនឡើង។ នៅរដ្ឋ Maharashtra មនុស្ស ១៤៩ នាក់ត្រូវបានស្លាប់ នៅ ក្នុងការបាក់ដីដ៏ធំមួយនេះបានវាយប្រហារភូមិ Taliye ដែលមានចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រនៅភាគអាគ្នេយ៍នៃទីក្រុង Mumbai កាលពីថ្ងៃព្រហស្បតិ៍។
កាលពីថ្ងៃអាទិត្យលោក Maharashtra បានប្រាប់អ្នកសារព័ត៌មានថា “ ទឹក ភ្លៀង ទឹកជំនន់មិនមែនជារឿងថ្មីសម្រាប់ប្រជាជននៅទីនេះទេ ’’។ ប្រជាជនប្រហែល ២៣ ម៉ឺននាក់ត្រូវបានជម្លៀសចេញនៅទូទាំងរដ្ឋចំពេលមានស្ថានភាពធ្ងន់ធ្ងរ។ ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការនៅក្នុងភក់ជ្រៅៗ ដើម្បីស្វែងរកមនុស្ស ១០០ នាក់ដែលកំពុងតែបាត់ខ្លួនដោយមានជំនួយពីអ្នកជីក។ អ្នកវិទ្យាសាស្ត្រផ្នែកអាកាស ធាតុលោក Roxy Mathew Koll នៃវិទ្យាស្ថានឧតុនិយមត្រូពិកឥណ្ឌាបាននិយាយថាការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យសមុទ្រអារ៉ាប់កំពុងតែមានសីតុណ្ហភាពក្តៅ៕
Comments