ព្យុះត្រូពិកធ្វើឱ្យមានការបាក់ដីនៅភាគខាងជើងប្រទេសជប៉ុន

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

អន្តរជាតិ៖ ព្យុះត្រូពិកមួយបានវាយប្រហារភាគខាងជើងប្រទេសជប៉ុននៅថ្ងៃពុធនេះ ប៉ុន្តែមិនទាន់មានសេចក្តីរាយ ការណ៍អំពីការខូចខាតនិងការ ប្រកួតបាល់ទាត់អូឡាំពិកនៅ ក្នុងតំបន់នេះត្រូវបន្តដំណើរទៅមុខទៀតឬអត់នោះទេ។ 

នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA ថ្ងៃទី២៨ ខែកក្កដានេះ។ 

   អាជ្ញាធរក្នុងតំបន់បានចេញបទបញ្ជាជម្លៀសប្រជាជនដែលមិនចាំបាច់និងបង្កើតជម្រកគ្រាអាសន្ននៅពេលព្យុះត្រូពិក Nepartak បានធ្វើឱ្យមានការបាក់ដីនៅតំបន់មីយ៉ាហ្គីភាគខាងជើងប្រទេសជប៉ុនមុនម៉ោង ៦ ព្រឹក។ IMG_20210728_153519_458

     យោងតាមទីភ្នាក់ងារឧតុ និយមប្រទេសជប៉ុនបានឱ្យដឹងថា ព្យុះនេះកំពុងធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងទីក្រុង Morioka ក្នុងខេត្ត Iwate ដែលនាំមកនូវខ្យល់បក់យ៉ាងខ្លាំង។ តំបន់មីយ៉ាហ្គីនឹងរៀប ចំការប្រកួតកីឡាអូឡាំពិកនៅថ្ងៃពុធនេះ - ព្រឹត្តិការណ៍មួយ ចំនួននៅទីក្រុងតូក្យូត្រូវបានអនុញ្ញាតឱ្យអ្នកគាំទ្រចូលរួមដោយអ្នករៀបចំកម្មវិធីបាននិយាយថា ពួកគេនឹងមិនរងផលប៉ះពាល់នោះទេ។ ភ្លៀងធ្លាក់ខ្លាំងបានជំរុញឱ្យទីក្រុងមួយចំនួននៅ Iwate ចេញការព្រមានអំពីការបាក់ដីហើយសេវាកម្មរថភ្លើងនៅក្នុងស្រុកមួយចំនួនត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ព្យុះនេះត្រូវបានគេព្យាករថា នឹងចុះខ្សោយនៅពេលវាធ្វើដំណើរទៅភាគពាយព្យនិងឆ្ពោះទៅសមុទ្រជប៉ុននៅពេលព្រលប់ ។ អ្នករៀបចំកម្មវិធីបានរៀបចំព្រឹត្តិការណ៍ប្រណាំងទូកនិងបាញ់កាំជ្រួចដោយពេលនេះពួកគេមានការព្រួយបារម្ភអំពីបញ្ហាខ្យល់បក់ខ្លាំង។រដូវខ្យល់ ព្យុះរបស់ជប៉ុនចាប់ផ្តើមពីខែ ឧសភាដល់ខែតុលា។

   សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៩ ព្យុះទីហ្វុងហាហ្គីប៊ីស បានវាយលុកប្រទេសជប៉ុននៅពេលដែលខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ឱបពិភពលោកដោយសម្លាប់មនុស្សជាង ១០០ នាក់៕IMG_20210728_153522_286

Comments

Related posts