កូរ៉េខាងត្បូងរាយការណ៍ពីករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ១,៧២៥ ករណីបន្ថែមទៀត

 

 

វិទ្យុជាតិកម្ពុជា ៖កញ្ញា ខៀវ ណាវីន 

អន្តរជាតិ៖ ប្រទេសកូរ៉េខាង ត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១,៧២៥ ករណីបន្ថែមទៀតគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២០៣,៩២៦ នាក់។ 

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី០៤ ខែសីហានេះ។ 

    ការផ្ទុះឡើងវិញនាពេលថ្មីៗនេះគឺបណ្តាលមកពីការឆ្លងនៅក្នុងទីក្រុងសេអ៊ូលនិងខេត្តជុងជី។ ក្នុងចំណោមករណីថ្មីនេះមាន ៤៧៩ នាក់ជាអ្នករស់នៅទីក្រុងសេអ៊ូលនិង ៤៧៤ នាក់ជាមនុស្សរស់នៅក្នុងខេត្តជុងជី។ ការរីករាល ដាលនៃមេរោគនេះក៏បានផ្ទុះឡើងនៅក្នុងតំបន់ដែលមិនមែនទីក្រុង។ ចំនួនអ្នកឆ្លងថ្មីនៅក្នុងតំបន់នោះមានចំនួន ៦២៨ នាក់។ ចំនួន ៦១ ករណីត្រូវបាននាំចូលពីក្រៅប្រទេសដោយធ្វើឱ្យតួលេខសរុបឡើងដល់ ១២,១៣០ ករណី ហើយអ្នកស្លាប់មានចំនួន ២,១០៦ នាក់។ IMG_20210804_150644_343

  អ្នកជំងឺសរុបចំនួន ១,២១៤ នាក់ត្រូវបានគេឱ្យចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះ ស្បើយពេញលេញដោយធ្វើឱ្យចំនួនសរុបកើនឡើងដល់ ១៧៩,១២៣ នាក់។ 

    ប្រទេសនេះបានធ្វើតេស្តមនុស្សជាង ១១លាននាក់ក្នុងនោះ ១១,២៦២,៤៣០ នាក់បានធ្វើតេស្តមេរោគអវិជ្ជមានហើយ ៣៩៧,៨៨៩ នាក់កំពុងពិនិត្យ។ 

     សូមបញ្ជាក់ថា ចាប់តាំងពីការចាក់វ៉ាក់សាំងត្រូវបានចាប់ ផ្តើមនៅថ្ងៃទី ២៦ ខែកុម្ភៈប្រទេសនេះបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន ២០,១៦៩,៥៩២ នាក់ ហើយអ្នកដែលបានចាក់វ៉ាក់ សាំងពេញលេញមានចំនួន ៧,២៨៩,៦៥៩ នាក់៕IMG_20210804_150644_343

Comments

Related posts