ប្រទេសឥណ្ឌាមានអ្នកអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៥,០០០ ករណី

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 
អន្តរជាតិ ៖ យោងតាមទិន្នន័យចុងក្រោយរបស់ក្រសូងសុខា ភិបាលឥណ្ឌា បានឱ្យដឹងថា ចំនួនសរុបនៃជំងឺកូវីដ-១៩ បានកើនឡើងរហូតដល់ទៅ ៣១,៩៦៩,៩៥៤ ករណីដោយនៅថ្ងៃច័ន្ទបានរកឃើញករណីថ្មីចំនូន ៣៥,០០០ ករណីត្រឹមតែរយៈពេល២៤ ម៉ោង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាន Xinhua នៅថ្ងៃទី០៩ ខែសីហានេះ។ 

photo_2021-08-09_14-11-42 (2)
  តាមរបាយការណ៏បានឱ្យដឹងថា ពេលព្រឹកថ្ងៃអាទិត្យអ្នកស្លាប់ថ្មីដោយសារវីរុសនេះមានចំនូន ៤៤៧ នាក់ដែលធ្វើឱ្យចំនួនសរុបកើនឡើងរហូតដល់ទៅ ៤២៨,៣០៩ នាក់។ 
     បច្ចុប្បន្នអ្នកកំពុងសម្រាកព្យាបាលនៅក្នុងប្រទេសនេះមានចំនួន ៤០២,១៨៨ នាក់ ។ មនុស្សសរុបចំនួន ៣១,១៣៩,៤៥៧ នាក់បានជាសះស្បើយនិងបានចាក ចេញពីមន្ទីរពេទ្យ ហើយរយៈ ពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជាសះស្បើយថ្មីចំនួន ៣៩,៦៨៦ នាក់៕

Comments

Related posts