ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌាមានជិត ៣២ លាននាក់ដោយមានអ្នកឆ្លងថ្មីជាង ២៨,០០០ នាក់

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងសុខា ភិបាលបានឱ្យដឹងថា ចំនួនសរុបនៃជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌាបានកើនឡើងដល់៣១,៩៩៨,១៥៨ ករណីនៅថ្ងៃអង្គារដោយករណីថ្មីមានចំនួន ២៨,២០៤ ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅទូទាំងប្រទេស។ 
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី១០ ខែសីហានេះ។ 

photo_2021-08-10_14-03-39
  ក្រៅពីនេះ មានអ្នកស្លាប់ចំនួន ៣៧៣ នាក់ដោយសារជំងឺរាតត្បាតនេះនៅពេលព្រឹកថ្ងៃច័ន្ទដែលបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបដល់ទៅ ៤២៨,៦៨២ នាក់។ អ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសពេលនេះមានចំនួន ៣៨៨,៥០៨ នាក់។ អ្នកជំងឺសរុបចំនួន ៣១,១៨០,៩៦៨ នាក់ បានជាសះស្បើយនិងត្រូវបានចាកចេញពីមន្ទីរពេទ្យ ដោយរយៈពេល ២៤ ម៉ោងចុងក្រោយនេះមានអ្នកជាសះ ស្បើយចំនួន ៤១,៥១១ នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ៕

Comments

Related posts