ករណីកូវីដ-១៩ ប្រចាំថ្ងៃរបស់កូរ៉េខាងត្បូងបានកើនឡើងដល់ ២,២២៣ ករណី

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
MC ៖ អាជ្ញាធរសុខាភិបាលបាននិយាយនៅថ្ងៃពុធនេះថា ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំ ថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់កម្រិតខ្ពស់បំផុតដោយសារតែការរីករាល ដាលនៃមេរោគនៅតំបន់ទី ប្រជុំជនសេអ៊ូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី១១ ខែសីហានេះ។ 

photo_2021-08-11_14-04-02
    ប្រទេសនេះ បានរាយការ ណ៍ពីករណីថ្មីចំនួន ២,២២៣ ករណីបន្ថែមទៀតនៃជំងឺកូវីដ- ១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២១៦,២០៦ នាក់។ ការផ្ទុះ ឡើងវិញថ្មីៗនេះ គឺបណ្តាលមកពីការឆ្លងមេរោគជាចង្កោមនៅក្នុងតំបន់សេអ៊ូល។   ក្នុងចំណោមករណីថ្មីចំនួន ៦៥០ គឺជាអ្នករស់នៅទីក្រុងសេអ៊ូល។ 
    សូមបញ្ជាក់ថា ចាប់តាំងពីការចាក់វ៉ាក់សាំងត្រូវបានចាប់ ផ្តើមពីថ្ងៃទី ២៦ ខែកុម្ភៈមកប្រទេសនេះបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់មនុស្សសរុបចំនួន ២១,៦៣៥,១០៦ នាក់ ដោយអ្នកបានចាក់វ៉ាក់សាំងការពារពេញលេញមានចំនួន ៨,០៦២,៩៨០ នាក់៕

photo_2021-08-11_14-04-02 (2)

Comments

Related posts